Posts

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមព្រឹត្តិការណ៍ “សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-COMMERCE WEEK) ” នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

          នៅព្រឹកថ្ងៃចន្ទ ០២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងព្រឹត្តិការណ៍   “ សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច ( E-Commerce Week) ” ដែលរៀបចំដោយសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ ( UNCTAD) ។           ជាកិច្ចចាប់ផ្ដើមនៅក្នុងថ្ងៃទីមួយនៃព្រឹត្តិការណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាស្ដីពី ការប្រែក្លាយពីការវិភាគលើការត្រៀមខ្លួន ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិចមកជាសកម្មភាព ( e-Trade Readiness Assessments in LDC: from Recommendations to Actions) ដែលរៀបចំដោយ UNCTAD ។ នៅក្នុងបទអន្តរាគមន៍របស់ ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា នៅឆ្នាំ២០១៦ កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសមួយ​ សម្រាប់ធ្វើការវិភាគការត្រៀមខ្លួន ស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិច ក្រោមការឧបត្ថមរបស់ UNCTAD ។ ឯកសារវិភាគនេះ​ មានសារៈសំខាន់ ដោយបានចង្អុលបង្ហាញភាពខ្វះខាត និងបង្កើតជាផែនទីបង្...

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអះអាងថា ការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាឌីជីថល បានបង្កភាពងាយស្រួលច្រើនដល់ សហគ្រាសធុនតូចនិងមធ្យម

          រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអះអាងថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល និងជួយបង្កើនភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម អាចផ្សព្វផ្សាយលក់ទំនិញ បានងាយស្រួល និងធំទូលាយ។           ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធ ឌីជីថល ក្នុងឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម នឹងជួយកាត់បន្ថយរបាំងសម្រាប់ ការនាំចេញទំនិញ ហើយអាចមានឱកាសចូលរួមធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារសកលដោយ ធំទំលាយផងដែរ។           ថ្លែងនៅក្នុងព្រឹត្តិការណ៍ « សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច ( E-Commerce Week) កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានលើកឡើងថា ដើម្បីវិវត្តន៍ខ្លួនទៅតាមការប្រែប្រួលនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសកល ក្រសួងពាណិជ្ជកម្ម បាននិងកំពុងជំរុញឱ្យមានការអភិវឌ្ឍការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅក្នុង សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលអាចឱ្យអតិថិជនងាយស្រួលក្នុងការរកទិញ ទំនិញ។ ...

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ”ជូនដល់ក្រុមហ៊ុនចំនួនពីរបន្ថែមទៀត

          យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ “ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖           ១) “NEWEST GARMENT (CAMBODIA) CO.,LTD”: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤ , ២២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២៥កន្លែង ។           ២) “HUA CHENG YI WEN GARMENT CO.,LTD”: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២ , ៥៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥៣កន្លែង។ ប្រភព៖ CDC

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានជំនួបពិភាក្សាការងារ និងចុះកិច្ចព្រមព្រៀងជាមួយលោកជំទាវ Kim Young Joo រដ្ឋមន្រ្តីក្រសួងមុខរបរនិងការងារ

          នារសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំនួបពិភាក្សាការងារ និងចុះកិច្ចព្រមព្រៀងជាមួយលោកជំទាវ Kim Young Joo រដ្ឋមន្រ្តីក្រសួងមុខរបរនិងការងារ នៅទីស្តីការក្រសួងមុខរបរ និងការងារ សាធារណរដ្ឋកូរ៉េ។           ក្នុងជំនួបនេះភាគីទាំងពីរបានសម្តែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានពិភាក្សាគ្នាលើកិច្ចព្រមព្រៀងសម្រាប់កិច្ចសហប្រតិបត្តិការ( Arrangement for Cooperation) រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងមុខរបរ និងការងារកូរ៉េ សម្រាប់គម្រោងស្តីពី “ ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធើណេត- WorkNet” ដែលនឹងត្រូវអនុវត្តដោយទីភ្នាក់ងារជាតិ មុខរបរនិងការងារ( NEA) នៃព្រះរាជាណាចក្រកម្ពុជា និងភ្នាក់ងារសេវាព័ត៌មានការងារកូរ៉េ ( KEIS) នៃសាធារណរដ្ឋកូរ៉េ...

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការទិញផលិតផលខ្មែរ គឺជាការជួយខ្លួនឯង និងជួយប្រទេសជាតិ

          រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨នេះថា ការទិញផលិតផលខ្មែរ គឺជាការជួយខ្លួនឯង និងជួយប្រទេសជាតិ តាមរយៈការចូលរួមកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។           ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះ បន្ទាប់ពីបានដឹកនាំប្រតិភូអញ្ជើញទស្សនាស្តង់លក់ទំនិញផលិតផលខ្មែរចំនួន ១៥២ស្តង់ របស់ក្រុមហ៊ុនចំនួន ៧៧ មកពីទូទាំងរាជធានីខេត្ត នៅបរិវេណខាងមុខជណ្តើរប្រាសាទអង្គរវត្តប៉ែកខាងស្តាំ ក្រោមការរៀបចំរបស់សភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម សហការជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម។           ឯកឧត្តមរដ្ឋមន្ត្រី​ បានពន្យល់ទៀតថា ការទិញផលិតផលខ្មែរទោះបីតិច ឬច្រើន គឺស្មើនឹងជួយបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជន ព្រមទាំងជួយពង្រឹងស្ថិរភាពផលិតកម្មក្នុងស្រុក ដើម្បីធ្វើពិពិធកម្មការនាំចេញនៅនឹងកន្លែង ក៏ដូចជានាំចេញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ក្រោមប្រព័ន្ធអនុគ្...

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ពីកំណើនរឹងមាំនិងហានិភ័យចំពោះភាពប្រកួតប្រជែងសម្រាប់ប្រទេសកម្ពុជា

          ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងមានកំណើន ៧ភាគរយ ក្នុងឆ្នាំ ២០១៨ និង ២០១៩ ដោយសារភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចសកលលោក។ នេះបើតាមការលើកឡើងពីរបាយការណ៍ស្ដីពីទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី ដែល ជារបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨។           លោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាក្នុងរយៈពេលខ្លី បានមកពីការនាំចេញដ៏រឹងមាំ និងកំណើនលំហូរចូលនៃការវិនិយោគដោយផ្ទាល់ពីបរទេស សកម្មភាពក្នុងវិស័យទេសចរណ៍ និងតម្រូវការក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងប្រាក់ឈ្នួល ភាពលំបាកក្នុងការធ្វើធុរកិច្ច និងភាពប្រកួតប្រជែងកាន់តែខ្លាំងអាចប៉ះពាល់ដល់ការប្រកួតប្រជែងរបស់កម្ពុជា ” ។ លោកបានបញ្ជាក់ថា “ គោលនយោបាយសម្រួលដំណើរការ និងនីតិវិធីដែល ចាំបាច់សម្រាប់ធ្វើធុរកិច្ចនឹងជួយលើកកម្ពស់សហគ្រិនភាព ធ្វើឱ្យសមាហរណកម្មក្រុមហ៊ុន ក្នុងស្រុកជាមួយនឹងវិស័យកម្មន...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ” លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “RUN YI (CAMBODIA) CO.,LTD”

          តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “RUN YI (CAMBODIA) CO.,LTD” គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២ , ៧៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ , ០៥៨កន្លែង ។ ប្រភព៖​ CDC

សម្ដេចតេជោ៖ រាជរដ្ឋាភិបាលកំពុងខិតខំជំរុញការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារកម្ពុជា

          ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំជំរុញការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។           ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតចំនួនជាង ៣១៨០នាក់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចតេជោថ្លែងថា បញ្ហាធនធានមនុស្ស កំពុងស្ថិតនៅជាបញ្ហាប្រឈមសម្រាប់ប្រទេសរបស់យើង ព្រោះថាអ្នកវិនិយោគច្រើនណាស់គេមាន តម្រូវការធនធានមនុស្សនៅក្នុងស្រុកតែម្ដង ព្រោះថាអ្នកវិនិយោគច្រើនណាស់គេមិនចង់នាំនូវអ្នកឯកទេស ពីខាងក្រៅមកកាន់ប្រទេសកម្ពុជាទេ ក៏ប៉ុន្តែលទ្ធភាពសម្រាប់ផ្គត់ផ្គង់ធនធានមនុស្ស ឱ្យទៅប្រកបមុខរបរ របស់គេដែលត្រូវពង្រីកឡើង គឺពុំទាន់គ្រប់គ្រាន់ ដែលធ្វើឱ្យអ្នកវិនិយោគនាំអ្នកឯកទេសមកពីខាងក្រៅ។           បើយើងពិនិត្យមើលអំពីតួលេខ នៅ...

សិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា

          ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ លើ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នៅសណ្ឋាគារភ្នំពេញ ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។           ឯកឧត្តម ម៉ម វណ្ណៈ មានប្រសាសន៍ថា ការរៀបចំឲ្យមានសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច សមាហរណកម្មអាស៊ាន ការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ និងសង្គមជាតិនាពេលបច្ចុប្បន្ន។ ដូច្នេះ ការគ្រប់គ្រងលើតម្លៃពលកម្មដ៏សមស្របមួយ ជាពិសេសក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិត ស្បែកជើង គឺជាចំណុចមួយដែលយើងមិនត្រូវមានការធ្វេសប្រហែសទ្បើយ។           សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត និងដល់ប្រទេសជាតិទាំងមូល ពីព្រោះសេចក្តីច្បាប់នេះត្រូ...

ក្រុមហ៊ុនចិនផ្តើមដំណើរការប្រព័ន្ធឌឺជីថល ផ្តល់សេវាកម្មធ្វើពាណិជ្ជកម្មដំបូងនៅកម្ពុជា

          ដោយមើលឃើញពីទីផ្សារនៅកម្ពុជាអំណោយផលនោះ ក្រុមហ៊ុនទ្រព្យឌីជីថល អន្តរជាតិ ខេមបូឌា អ៊ិកឆេង ( BTK) របស់ប្រទេសចិនដ៏ធំមួយបានដាក់ ដំណើរការប្រព័ន្ធ ឌីជីថល សម្រាប់ធ្វើការផ្តល់សេវាកម្មផ្នែកពាណិជ្ជកម្មដំបូងនៅកម្ពុជា។           លោក ANDY LAU ប្រធានក្រុមហ៊ុនទ្រព្យឌីជីថលអន្តរជាតិ ខេមបូឌា អ៊ិកឆេង( BTK) បានលើកឡើង នៅក្នុងសន្នីសីទសារព័ត៌មាន ស្តីពីការទទួលសិទ្ធិអាជីវកម្មនៅកម្ពុជា កាលពីរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល ភូកេត្រាភ្នំពេញថា ក្រុមហ៊ុនលោកជាក្រុមហ៊ុនធំមួយ មានដៃគូប្រតិបត្តិនៅប្រទេសចិន។           បច្ចុប្បន្នក្រុមហ៊ុន បានទទួលអាជ្ញាប័ណ្ណចេញដោយក្រសួងពាណិជ្ជកម្ម និងធនាគារជាតិកម្ពុជា និងវិញាបនបត្រពាណិជ្ជកម្មឌីជីថលផ្លូវការនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាវិញ្ញាបនបត្ររបស់ UN BlocKchain Organization និង Blockchain វិទ្យាស្ថានស្រាវជ្រាវមូលនិធិអាស៊ាន បញ្ជាក់ជាក្រុមហ៊ុន ដែលមានស្តង់ដារកម្រឹតខ្ពស់ជាងគេនៅក្នុង ប្រទេសកម្ពុជា ក្នុងការធ្វើពាណិជ្ជកម្មឌីជីថល...