សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្រ្តាលី
នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ លោក Malcolm Turnbull នាយករដ្ឋមន្រ្តីអូស្រា្តលីរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Jeremy Johnson ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្រ្តាលី នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ នៅក្នុងជំនួបនេះ លោក Jeremy Johnson បានបញ្ជាក់ថាលោកតែងតែជំរុញអោយមានឱកាសនៃការធ្វើពាណិជ្ជកម្មជាច្រើន ដែលនាំមកនូវផលប្រយោជន៍រវាងអាស៊ាន និងអូស្ត្រាលី។ លោក Jeremy Johnson នឹងខិតខំពង្រឹងកិច្ចសហការជាមួយវិស័យឯកជន ជាពិសេសលើការវិនិយោគ ពាណិជ្ជកម្មទៅកាន់ប្រទេសសមាជិកអាស៊ានទាំងអស់រួមទាំងកម្ពុជា។ ទន្ទឹមនឹងនេះដែរ លោកនឹងយកចិត្តទុកដាក់សិក្សាស្វែងយល់អោយកាន់តែច្បាស់អំពីឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលីជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ កាលពីឆ្នាំ២០០៦ ក្នុងពេលដែសម្តេចតេជោបានធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលីគឺបានចុះហត្ថលេខាក្នុងការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សម្តេចបានសួរបញ្ជាក់ផងដែរថា តើតក្រុមប្រឹក្សា...