ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមព្រឹត្តិការណ៍ “សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-COMMERCE WEEK) ” នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
នៅព្រឹកថ្ងៃចន្ទ ០២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងព្រឹត្តិការណ៍ “ សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច ( E-Commerce Week) ” ដែលរៀបចំដោយសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ ( UNCTAD) ។ ជាកិច្ចចាប់ផ្ដើមនៅក្នុងថ្ងៃទីមួយនៃព្រឹត្តិការណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាស្ដីពី ការប្រែក្លាយពីការវិភាគលើការត្រៀមខ្លួន ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិចមកជាសកម្មភាព ( e-Trade Readiness Assessments in LDC: from Recommendations to Actions) ដែលរៀបចំដោយ UNCTAD ។ នៅក្នុងបទអន្តរាគមន៍របស់ ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា នៅឆ្នាំ២០១៦ កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសមួយ សម្រាប់ធ្វើការវិភាគការត្រៀមខ្លួន ស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិច ក្រោមការឧបត្ថមរបស់ UNCTAD ។ ឯកសារវិភាគនេះ មានសារៈសំខាន់ ដោយបានចង្អុលបង្ហាញភាពខ្វះខាត និងបង្កើតជាផែនទីបង្...