អគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រកាសថា នឹងចុះត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសនៅកម្ពុជា ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ
អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសថានគរបាលអន្តោប្រវេសន៍នឹងចុះប្រតិបត្តិការត្រួតពិនិត្យ ប័ណ្ណការងាររបស់ជនបរទេសដែលកំពុងធ្វើការនៅកម្ពុជានៅតាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន និងកាស៊ីណូនៅទូទាំងប្រទេសដើម្បីធានាថា រាល់ជនបរទេសទាំងនោះគោរពច្បាប់អន្តោប្រវេសន៍កម្ពុជា និងបង់ពន្ធចូលរដ្ឋបានត្រឹមត្រូវ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសនៅកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានលើកឡើងថាកម្ពុជានឹងអនុវត្តន៍តាមផ្លូវច្បាប់ ប្រសិនបើជនបរទេសណាដែលមិនអនុវត្តន៍ការធ្វើប័ណ្ណការងារនិងមិនបានបំពេញកាតព្វកិច្ចបង់ ពន្ធត្រឹមត្រូវតាមច្បាប់ ដោយគ្មានការលើកលែងនោះឡើយ។ ឯកឧត្តមនាយឧត្តមសេនីយ៍បានគូសបញ្ជាក់ថា ការបង់ពន្ធលើប័ណ្ណការងារជនបរទេសដែលធ្វើការនៅ កម្ពុជាគឺមានតម្លៃត្រឹមតែ៤០ម៉ឺនរៀល ឬស្មើនឹង១០០ដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំដែលជនបរទេស ទាំងអស់ត្រូវមានកាតព្វកិច្ចក្នុង...