ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមក្នុងព្រឹត្តការណ៍កិច្ចប្រជុំកំពូលធុរកិច្ច (Business Summit) ដែលបានរៀបចំឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី
នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមក្នុងព្រឹត្តការណ៍កិច្ចប្រជុំកំពូលធុរកិច្ច ( Business Summit) ដែលបានរៀបចំឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ប្រព្តឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៨។ ជាផ្នែកមួយនៃកិច្ចប្រជុំធុរកិច្ចកំពូលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូធុរកិច្ចកម្ពុជាចូលរួមនៅក្នុងវេទិកាអ្នកដឹកនាំធុរកិច្ច ( CEO Forum) ក្រោមអធិបតីភាព ឯកឧត្តម ម៉ាលខម ធើនប៊ុល ( Malcolm Turnbull) នាយករដ្ឋមន្ត្រីអូស្ត្រាលី និង ឯកឧត្តម ចូកូ វីដូដូ ( Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី។ ក្រៅពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាមួយក្រោមប្រធានបទស្ដីពី « កិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី » ដែលមានការចូលរួមពីអភិបាលរតនាគារ ( Treasurer) អូស្ត្រាលី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងថៃ។ ខ្លឹមសាររួមនៃកិច្ចពិភាក្សាឃើញថា បណ្ដាប្រទេសអាស៊ានដែលមានវត្តមាន និងអូស្ត្រាលីគាំទ្រយ៉ាងមុតមាំលើពាណិជ្ជកម្មសេរី ជាពិសេសកិច្ចស...