Posts

Showing posts from September 6, 2018

ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា គ្រោងវិនិយោគ ១,២០០លានដុល្លារ ដើម្បីសាងសង់ក្រុងវិស្សមកាលទេសចរណ៍ នៅក្នុងខេត្តកោះកុង

ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា ( UNION Development Group Co., Ltd. Cambodia) គ្រោងនឹងវិនិយោគទឹកប្រាក់ ១ , ២០០លានដុល្លារ ដើម្បីបើកការដ្ឋានសាងសង់ ក្រុងវិស្សមកាលទេសចរណ៍ នៅក្នុងដើមឆ្នាំ២០១៩ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះ ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក លី តាវ ( Li Tao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា ដែលបានកំពុងធ្វើការអភិវឌ្ឍគម្រោងតារាសាគរ (តំបន់ពិសោធន៍អភិវឌ្ឍន៍វិនិយោគចម្រុះកម្ពុជា-ចិន) នៅក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរ នៃខេត្តកោះកុង កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨។ នៅក្នុងឱកាសនោះ លោក លី តាវ បានជម្រាបជូន ឯកឧត្តម ប៉ាន សូរស័ក្តិ ថា គម្រោង ក្រុងវិស្សមកាលទេសចរណ៍ នឹងសាងសង់លើផ្ទៃដីសរុបចំនួន ១ , ២០០ហិតា ដែលប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធចម្រុះដូចជា សណ្ឋាគារលំដាប់ផ្កាយ ៥ , ខុនដូទំនើប , បឹងកាឡូ , ការិយាល័យធ្វើការ , មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកម្សាន្តខ្នាតអន្តរជាតិ។ លោក លី តាវ សង្ឃឹ