ឯកឧត្តម ពេជ ឫទ្ធី អគ្គរាជទូតនៃស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្ម
កាលពីថ្ងៃទី១៩ និង២០ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ពេជ ឫទ្ធី អគ្គរាជទូតនៃស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក ( WTO) នៅទីក្រុងហ្សឺណែវ ជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ចកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្មអង្គការ WTO ដែលបានប្រព្រឹត្តិទៅនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ កិច្ចប្រជុំចង្អៀតនេះមានការចូលរួមពីសមាជិករបស់អង្គការ WTO ចំនួនប្រមាណ ៥០ ប្រទេស ហើយធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើកិច្ចការងារ ដែលត្រូវធ្វើបន្តបន្ទាប់ពីសន្និសីទរដ្ឋមន្រ្តីពាណិជ្ជកម្មលើកទី១១ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងប៊ូណូស អ៊ែរ៉ែស ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ពេជ ឫទ្ធី បានលើកឡើងថា កម្ពុជាគាំទ្រឲ្យបន្តការចរចាក្រោមអង្គការ WTO ដើម្បីពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ប៉ុន្តែទាមទារឲ្យមានការយកចិត្តទុកដាក់ជាពិសេសដោយផ្តល់នូវភាពអនុគ្រោះបទបញ្ញត្តិ ការកសាងសមត្ថភាព និងជំនួយបច្ចេកទេសដល់ប្រទេសអភិវឌ្ឍន៍តិចតួច។ ឯកឧត្តម ក៏បានទាមទារឲ្យសមាជិកអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ អន...