រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជំរុញមន្ត្រីកាំកុងត្រូលពង្រឹងសមត្ថភាពត្រួតពិនិត្យទំនិញនាំចេញ-នាំចូល និងកំពុងចរាចរណ៍នៅលើទីផ្សារ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញដល់មន្រ្តីកាំកុងត្រូលទាំង អស់ឱ្យបន្តបង្កើនការខិតខំប្រឹងប្រែងធ្វើការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល និងទំនិញដែល កំពុងចរាចរណ៍នៅលើទីផ្សារដោយអនុលោមតាមកម្មវិធីអភិក្រមស្តីពីការគ្រប់គ្រងហានិភ័យផ្អែកលើមូលដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តច្បាស់លាស់។ ការថ្លែងជំរុញបែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពិសោធន៍ខ្នាតតូចសម្រាប់សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័កព.ស២៥៦១ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ក្នុងគោល បំណងការពារសុខមាលភាពប្រជាពលរដ្ឋនិងផលប្រយោជន៍សេដ្ឋកិច្ចតាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម និងការគ្រប់គ្រងហានិភ័យ។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់អគ្គនាយក ដ្ឋានកាំកុងត្រូល ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់រហូតសម្រេចបានលទ្ធផលធំៗជាច្រើន ដូចជា រឹបអូសទំនិញខូចគុណភាពទំ និញហួសកាលបរិច្ឆេទប្រើប្រាស់ ទប់ស្កាត់ និងកម្ទេចទំនិញពុំមានភាពអនុលោមផ្នែកគុណ ភាព និងសុវត្ថ...