Posts

Showing posts from April 25, 2018

កម្ពុជា-ចិន រៀបចំវេទិកាធុរកិច្ចឆ្នាំ ២០១៨

          ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយមជ្ឈមណ្ឌលជំរុញកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតអន្តរជាតិផ្លូវសូត្រ នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន បានរៀបចំវេទិកាធុរកិច្ចកម្ពុជា-ចិន ឆ្នាំ២០១៨។           ​យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា វេទិកាធុរកិច្ចកម្ពុជា-ចិន បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ត្រូវបានប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វ៊ីតែលភ្នំពេញភូគីត្រា ក្រោមប្រធានបទ កិច្ចសហប្រតិបត្តិការសមត្ថ ភាពផលិតអន្តរជាតិ ក្នុងគោលបំណងពង្រឹងការជំរុញកិច្ច សហប្រតិបត្តិការសមត្ថភាពផលិត កម្ពុជា-ចិន និងផ្តល់ឱកាសជូនក្រុមហ៊ុនវិនិយោគចិន ឈ្វេងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងផ្គូផ្គងធុរកិច្ច និងស្វែងរកដៃគូវិនិយោគជាមួយក្រុមហ៊ុន វិនិយោគកម្ពុជា។           វេទិកាធុរកិច្ចកម្ពុជា-ចិន ឆ្នាំ២០១៨នេះ គឺជាព្រឹត្តិការណ៍មួយរៀបចំឡើង ស្របពេលដែល ប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៦០ នៃការផ្សារភ្ជាប់ទំនាក់ ទំនងការទូត ដែលកាន់តែ មានភាពរឹងមាំ និងពង្រីកវិសាលភាពនាពេលបច្ចុប្បន្ន។           ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ២០