ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវ: អនុញ្ញាតឲ្យឯកឧត្តម Jang Yung Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ
ក្នុងជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ ឯកឧត្តមអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា ចង់សិក្សាស្វែងយល់បន្ថែមទៀតពីស្ថានភាពថ្មីៗ វឌ្ឍនភាពនៃវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្ត និងការចែករំលែកនូវបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានមួយចំនួនពីគ្នាទៅវិញទៅមក។ មុននឹងជម្រាបជូនពីការវិវវត្តថ្មីៗ និងវឌ្ឍនភាពនៃវិស័យមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបេសកម្មរបស់ឯកឧត្តម Jang Yung Gon ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា ហើយក៍សូមអបអរសាទរ នូវសភាពការណ៍ចុងក្រោយ របស់កូរ៉េទំាងពីរ ដែលបានបង្កើតនូវទំនាក់ទំនងការជជែកចរចាគ្នា និងសង្ឈឹមថាបញ្ហាឧបទ្វិបកូរ៉េ នឹងមានស្ថានភាពធូរស្រាល ដែលជាការអំណោយផលនៅក្នុងតំបន់ក៍ដូចជាពិភពលោកទំាងមូលផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ និងកម្ពុជា ជាប្រទេសដែលមានទំនាក់ទំនងជាមួយគ្នាតាំងពីយូរលង់ណាស់មកហើយ ជាពិសេសតាំងពីសម័យសង្គមរាស្...