រាជរដ្ឋាភិបាលកម្ពុជាបន្តជំរុញពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឆ្នាំ ២០២០-២០២៥
រាជរដ្ឋាភិបាលបន្តជំរុញគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឆ្នាំ២០២០-២០២៥ ដែលកម្ពុជា សម្រេចបានជោគជ័យនូវសូចនាករសំខាន់ៗមួយចំនួនមុនពេលកំណត់ ក្នុងនោះ អត្រាភាពក្រីក្របានធ្លាក់ចុះយ៉ាងលឿនជាងពីចំណុចដៅរបស់គោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាដែលបានកំណត់នៅត្រឹម១៣.៨ភាគរយ ក្នុងឆ្នាំ២០១៨នេះ។ ក្នុងវិស័យគាំពារសង្គមរបស់រាជរដ្ឋាភិបាលបានបង្ហាញថា ភាពងាយរងគ្រោះ បណ្ដាលមកពីការអត់ឃ្លានធ្ងន់ធ្ងរក៏ត្រូវបានលុបបំបាត់ចោលទាំងស្រុង ព្រមទាំងអត្រាមរណភាពកុមារ និងមាតាបានថយចុះគួរឱ្យកត់សម្គាល់។ យោងតាមក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ បានគូសបញ្ជាក់ពីការចងក្រងក្របខ័ណ្ឌនៃរបៀបវារៈគោលនយោបាយ អភិវឌ្ឍន៍សង្គម-សេដ្ឋ កិច្ចកម្ពុជា ក្នុងទិដ្ឋភាពទូលំទូលាយ ដែលមានរយៈពេលអនុវត្តន៍ រហូតដល់ឆ្នាំ២០៣០ ដោយដើរស្របតាមគន្លងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាសកលឆ្នាំ២០៣០ និងជាចន្ទល់ សម្រាប់គាំទ្រដល់ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ផងដែរ។ ផ្អែកលើភាពចាំបាច់នៃ ឯកសារក្របខ័ណ្ឌអ...