Cambodia Amendment Law in Investment
ច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រក ម្ពុជា មាត្រាតែមួយ ត្រូវបានកែប្រែមាត្រា១, មាត្រា២, មាត្រា៦, មាត្រា៧, មាត្រា៨, មាត្រា១០, មាត្រា១២, មាត្រា១៤, មាត្រា១៥, មាត្រា១៦, មាត្រា១៨, មាត្រា២០, មាត្រា២១, មាត្រា២២, មាត្រា២៣ ជំពូកទី៩ មាត្រា២៤, និងជំពូកទី១០ មាត្រា២៥, មាត្រា២៦ និងមាត្រា២៧ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ០៣/នស/៩៤ ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ១៩៩៤ ដូចតទៅៈ មាត្រា១ ថ្មី ច្បាប់នេះមានវិសាលភាពចំពោះរាល់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងកំណត់នីតិវិធីនៃការបង្កើតគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលធ្វើឡើងដោយបុគ្គលណាមួយ។ មានតែគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ ដែលមានសិទ្ធិទទួលផលប្រយោជន៏ដែលស្ថិតក្នុងក្របខ័ណ្ឌនៃច្បាប់នេះ។ មាត្រា២ ថ្មី ក្នុងន័យនៃច្បាប់ វាក្យសព្ទដូចខាងក្រោមៈ - ...