Posts

Showing posts from April 23, 2018

មន្រ្តីជាន់ខ្ពស់ពន្ធដារ៖ ផ្នែកពន្ធដារ និងផ្នែកគយ ត្រូវបានរាជរដ្ឋាភិបាលឱ្យរកចំណូលចូល ថវិកាជាតិ មានកំណើនកើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់ពី២០ ទៅ២៥ភាគរយ

          មន្រ្តីជាន់ខ្ពស់ពន្ធដារកម្ពុជាបានជំរុញឱ្យប្រធានពន្ធដា ខេត្តសៀមរាប ដែលទើបតែតំាងថ្មី ពង្រឹងការងារប្រមូលពន្ធឱ្យកាន់តែមានប្រសិទ្ធភាព ខណៈកន្លងមកនេះ ផ្នែកពន្ធដារ និងផ្នែក គយ ត្រូវបានរាជរដ្ឋាភិបាលឱ្យរកចំណូលចូលថវិកាជាតិ ឱ្យមានកំណើនកើនឡើងជារៀង រាល់ឆ្នាំក្នុងរង្វង់ពី២០ ទៅ២៥ភាគរយ។           ថ្លែងនៅក្នុងពិធីប្រកាសលោក ចៅ ម៉ៅមុន្នី ជាប្រធានសាខាពន្ឋដារខេត្តសៀមរាបថ្មី ជំនួសលោក ខូយ ឈីន ដែលដល់អាយុចូលនិវត្តន៍ កាលពីរសៀលថ្ងៃទី២០ខែមេសាឆ្នំា២០១៨ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា ក្នុងវិស័យពន្ធដារ រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវគោលនយោ បាយសំខាន់ៗច្បាស់លាស់ចំនួន៤ គឺមិនបង្កើតពន្ធថ្មី មិនមានការតម្លើងពន្ធ តែត្រូវប្រមូល ចំណូលពន្ធឱ្យអស់ពីលទ្ធភាព និងសក្តានុពល ហើយការប្រមូលចំណូលពន្ធទាំងនោះ ត្រូវតែ មានសមធម៌ និងយុត្តិធម៌។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញឱ្យផ្នែក រកចំណូល ទាំងផ្នែក ពន្ធដារ និងផ្នែកគយ ត្រូវរកចំណូលចូលថវិកាជាតិ ឱ្យបានក្នុងកំណើន កើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់ពី២០ ទៅ២៥ភាគរយ ដែលជាការកំណែទម្រង់ផ្នែកហិរញ្ញ វត្ថុសាធារណ