Posts

Showing posts from September 20, 2018

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញមន្ត្រីពង្រឹងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ខិតខំពង្រឹងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលជាឯកសារគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីនាំមកនូវវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ ជូនប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់អណត្តិទី៦ នៃរាជរដ្ឋាភិបាល ដែលរៀបចំឡើងនៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារនៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងប្រកាសសមាសភាពថ្នាក់ដឹកនាំថ្មី របស់ក្រសួងពាណិជ្ជកម្ម។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីសាវតាសង្ខេប និងសមិទ្ធផលផ្នែកសង្គមសេដ្ឋកិច្ច ដែលជាផ្លែផ្កានៃការអនុវត្តយុទ្ធសាស្ត្រចតុកោណទាំងបីដំណាក់កាល និងខ្លឹមសាររួមរបស់យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលជារបៀបវារៈគោលនយោបាយ សម្រាប់ជំរុញការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ដើម្បីកំណើនការងារ និងសមធម៌ ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងជាមគ្គុ