ក្រុមហ៊ុនចិនផ្តើមដំណើរការប្រព័ន្ធឌឺជីថល ផ្តល់សេវាកម្មធ្វើពាណិជ្ជកម្មដំបូងនៅកម្ពុជា


          ដោយមើលឃើញពីទីផ្សារនៅកម្ពុជាអំណោយផលនោះ ក្រុមហ៊ុនទ្រព្យឌីជីថល អន្តរជាតិ ខេមបូឌា អ៊ិកឆេង (BTK) របស់ប្រទេសចិនដ៏ធំមួយបានដាក់ ដំណើរការប្រព័ន្ធ ឌីជីថល សម្រាប់ធ្វើការផ្តល់សេវាកម្មផ្នែកពាណិជ្ជកម្មដំបូងនៅកម្ពុជា។

          លោក ANDY LAU ប្រធានក្រុមហ៊ុនទ្រព្យឌីជីថលអន្តរជាតិ ខេមបូឌា អ៊ិកឆេង( BTK) បានលើកឡើង នៅក្នុងសន្នីសីទសារព័ត៌មាន ស្តីពីការទទួលសិទ្ធិអាជីវកម្មនៅកម្ពុជា កាលពីរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល ភូកេត្រាភ្នំពេញថា ក្រុមហ៊ុនលោកជាក្រុមហ៊ុនធំមួយ មានដៃគូប្រតិបត្តិនៅប្រទេសចិន។

          បច្ចុប្បន្នក្រុមហ៊ុន បានទទួលអាជ្ញាប័ណ្ណចេញដោយក្រសួងពាណិជ្ជកម្ម និងធនាគារជាតិកម្ពុជា និងវិញាបនបត្រពាណិជ្ជកម្មឌីជីថលផ្លូវការនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាវិញ្ញាបនបត្ររបស់ UN BlocKchain Organization និង Blockchain វិទ្យាស្ថានស្រាវជ្រាវមូលនិធិអាស៊ាន បញ្ជាក់ជាក្រុមហ៊ុន ដែលមានស្តង់ដារកម្រឹតខ្ពស់ជាងគេនៅក្នុង ប្រទេសកម្ពុជា ក្នុងការធ្វើពាណិជ្ជកម្មឌីជីថលអន្តរជាតិ។

          លោកបញ្ជាក់ថា សន្និសីទថ្ងៃនេះនឹងចង្អុលបង្ហាញអំពីការបង្កើត ក្រុមហ៊ុនទ្រព្យឌីជីថលអន្តរជាតិអ៊ិកឆេង ក៏ដូចជាការអភិវឌ្ឍខ្លួនរបស់ប្រទេសកម្ពុជាចូល ក្នុងយុគសម័យពាណិជ្ជកម្មឌីជីថល។

          លោកសង្ឃឹមថានឹងអាចទាក់ទាញ ក្រុមជំនាញមកចូលរួមវិនិយោគ ដើម្បីជំរុញដល់ការអភិវឌ្ឍ បច្ចេកវិទ្យាជំនាញអ៊ីនធឺណិត សម្រាប់ធ្វើការផ្លាស់ប្តូរពាណិជ្ជកម្មលើទីផ្សារនៅកម្ពុជា។

          ការប្រើប្រាស់ប្រព័ន្ធឌីជីថល វាពិតជារួមចំណែកក្នុងការពន្លឿនក្នុងការទិញសម្ភារ ផ្សេងៗក៏ដូចជាការ ទូទាត់ សាច់ប្រាក់មានភាពងាយស្រួលជាងការធ្វើពាណិជ្ជកម្មផ្ទាល់ ដែលគេហៅថា ការធ្វើពាណិជ្ជកម្ម តាមបែបបុរាណនោះ។

          លោកបន្តថា ប្រព័ន្ធឌីជីថលនេះ ក្រុមហ៊ុនយើងខ្ញុំនឹងទទួលបន្ទុកក្នុងការ នំាមកនូវកំណើនការអភិវឌ្ឍ គម្រោង blokchain ការការពារនិងត្រួតពិនិត្យ ទៅលើផ្សារពិភពលោក ការជួយប្រឹក្សាបណ្តុះបណ្តាល ផ្តល់ចំណេះដឹង និងព័ត៌មានទៅគ្រប់ទីកន្លែង ក្នុងគោលបំណងបង្កើតវេទិកាពាណិជ្ជកម្មទ្រព្យឌីជីថល លំដាប់ពិភពលោកប្រកបដោយការជឿជាក់។

          លោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិយោគកម្ពុជា និងជាគណៈកម្មាធិការ តំបន់សេដ្ឋកិច្ច ពិសេសកម្ពុជា ក្នុងនាមឱ្យក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (CDC)បានលើកឡើងថា ការដំណើរនេះ វានឹងចូលរួមជំរុញសេដ្ឋកិច្ចនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យមាន ការកើនឡើងដូចបណ្តាល ប្រទេសដទៃទៀតក្នុងតំបន់។

          ក្រុមហ៊ុននឹងផ្តល់សេវាកម្មដល់អ្នកធ្វើអាជីវកម្មនៅក្នុងស្រុក ក៏ដូចជាអន្តរជាតិ ដែលកំពុងធ្វើការវិនិយោគ ក្នុងប្រទេសកម្ពុជា ពិសេសការប្រើប្រាស់យ៉ាងសំខាន់ជាខ្សែចង្កោមក្នុងតំបន់  blokchain ដែលជាការផ្លាស់ប្ទូរ និងការធ្វើពាណិជ្ជកម្មបែបការធ្វើវិនិយោគមួយ ដែលមិនចាំប្រើប្រាស់រូបបិយប័ណ្ណរឹង គឺធ្វើតាមការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។

          លោកថា ប្រព័ន្ធនេះជាប្រព័ន្ធមួយបែបថ្មី សម្រាប់ប្រទេសកម្ពុជា ដែលលោកយល់ឃើញថាវាជា សមិទ្ធផលថ្មីស្រឡាងមួយ សម្រាប់ប្រជាជនខ្មែរធ្វើការឈ្វេងយល់ឱ្យដឹងថា ការធ្វើពាណិជ្ជកម្មថ្មី តាមប្រព័ន្ធឌីជីថល ដែលខុសពីការធ្វើពាណិជ្ជកម្មដោយផ្ទាល់ ក្នុងការផ្លាស់ប្តូរទំទិញរវាងក្រុមហ៊ុន ឬទីផ្សារ ដើម្បីទិញទំនិញប្រើក្រដាស់ប្រាក់។ មានន័យថាបើយើងទិញទំនិញ ទិញអចលនទ្រព្យ យើងមិនចាំបាច់ទៅផ្សារទេ ហើយយើងចង់ទូទាត់ទំនិញ យើងមិនចាំបាច់់ប្រើក្រេឌីតកាត ឬយកលុយទៅទូទាត់ដែរ គឺចូលទៅប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះអាចប្រើប្រាស់ជំនួសបាន ហើយបច្ចេកវិទ្យាថ្មីនេះនឹងជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែយកចិត្តទុកដាក់រៀបចំច្បាប់ នីតិវិធីច្បាប់ដើម្បីងាយស្រួលគ្រប់គ្រងការធ្វើអាជីវកម្ម តាមបែបផែនទំនើបថ្មីនេះឱ្យ បានល្អ។

          តាងនាមរដ្ឋាភិបាលលោក ជា វុទ្ធី បានអរគុណនិងគំាទ្រដល់ក្រុមហ៊ុនដែល បានបង្កើតបច្ចេកវិទ្យាថ្មី ស្តីពីការធ្វើពាណិជ្ជកម្មឌីជីថលផ្សារភ្ជាប់អ្នកវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងអ្នកវិយោគដទៃទៀត ដែលមកធ្វើវិនិយោគនៅកម្ពុជា។

ប្រភព៖ AKP

Comments