ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីប្រកបអាជីវកម្មជាស្ថាពរ ដល់ក្រុមហ៊ុនឯកជនចំនួនបីបន្ថែមទៀត
យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ “ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ” ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖ ១) “CHINA GREAT CAUSE (CAMBODIA) INVESTMENT CO., LTD.”: គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ)និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំស្តៅ និងឃុំចំរើន ស្រុកសង្គមថ្មី និងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ មានទុនវិនិយោគប្រមាណ ៣២ , ៦១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣២៥កន្លែង។ ២) “LIANYUN (CAMBODIA) ECO-AGRICULTURE DEVELOPMENT CO., LTD.”: គម្រោងបង្កើតរោងម៉ាស៊ីនកិនស្រូវ និងកែច្នៃអង្ករ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាសន្ទុក ឃុំកកោះ និងភូមិស្តុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៤៣ , ៣១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២០៣កន្លែង។ ៣) “JUSTEX MATERIAL CO., LTD.”: គម្រោងបង្កើតរោងចក្រផលតិសាប៊ូ ថ្នាំបោះពុម្ព និងថ្នាំជ្រលក់ពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ...