ក្រសួងអប់រំពង្រីកការបណ្តុះបណ្តាលជំនាញធុរកិច្ចដល់សិស្សកម្រិតវិទ្យាល័យនៅ ទូទាំងប្រទេសក្នុងឆ្នាំ២០១៨នេះ
ក្រសួងអប់រំយុវជននិងកីឡាបានពង្រីកការបណ្តុះបណ្តាល ជំនាញធុរកិច្ចដល់សិស្សកម្រិតវិទ្យាល័យនៅទូទាំងប្រទេសក្នុងឆ្នាំ២០១៨នេះដើម្បីឱ្យសិស្សចេះបង្កើតមុខរបរ ដោយខ្លួនឯង ឬអាចរកការងារធ្វើបានសមរម្យនៅក្នុងសង្គម។ ឯកឧត្តម តូច ជឿន អគ្គនាយកយុវជននៃក្រសួងអប់រំយុវជននិងកីឡាបានមានប្រ សាសន៍ថា ក្នុងឆ្នាំ២០១៨នេះ ក្រសួងនឹងពង្រីកការបណ្តុះបណ្តាលជំនាញធុរកិច្ចដល់ សិស្ស ប្រមាណ៥០០នាក់នៅតាមវិទ្យាល័យចំនួន២៥ នៅទូទាំងប្រទេស ដើម្បីបង្កលទ្ធភាព ឱ្យសិស្ស អាចរកការងារធ្វើនៅតាមបណ្តាក្រុមហ៊ុន ឬអាចទៅបង្កើត មុខរបរដោយខ្លួនឯង បង្កើតការងារជួនដល់ប្រជាពលរដ្ឋបង្កើនប្រាក់ចំណូលដល់ក្រុមគ្រួសារក៏ដូចជាសេដ្ឋកិច្ច ជាតិ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីការអនុវត្តគម្រោងសាកល្បងការ អប់រំសហគ្រិនភាព « ការយល់ដឹងអំពីធុរកិច្ច » កាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម តូច ជឿន បានបញ្ជាក់ថា ជំនាញធុរកិច្ច នេះគឺបង្ហាត់បង្រៀនសិស្សនូវជំនាញទាក់ទិននឹង ការបង្កើតគំនិតធ្វើអាជីវកម្ម ភាពជាអ្នកដឹក នាំ និងផ្តល់ឱកាសឱ្យសិស្សបានអនុវត្តន៍ជាក់ស្តែងបាន ច្រើននៅក្នុងថ្នាក់រៀនផងដែរ។ លោក ទុន សុភ័ណ អ្នកសម្របសម្រួលអង្គ...