ឯកឧត្ដម សុខ ចិន្ដាសោភា អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញធ្វើបទបាឋកថាស្តីពី "កត្ដាកំណត់លំហូរវិនិយោគ"
នារសៀល ថ្ងៃចន្ទ ១០ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្ដម សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញធ្វើបទបាឋកថាស្តីពី "កត្ដាកំណត់លំហូរវិនិយោគ" នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ បទបាឋកថានេះត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីក្នំពេញ ក្រោមកម្មវិធីត្រាស់ដឹង ដោយមានការចូលរួមពីសិស្ស និស្សិតមកពីគ្រប់គ្រឹះស្ថានអប់រំនានា សរុបប្រមាណ ១០០០នាក់។ ឯកឧត្តម សុខ ចិន្ដាសោភា បានសម្តែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលបានរៀបចំបទបាឋកថាដ៏មានសារៈសំខាន់នេះឡើង ដើម្បីផ្តល់ឱកាសឱ្យប្អូនៗសិស្ស និស្សិតគ្រប់រូបបានទទួលនូវបទពិសោធន៍ និងចំណេះដឹង ស្តីពីកត្ដាកំណត់លំហូរវិនិយោគមកប្រទេសកម្ពុជា។ កត្តាកំណត់លំហូរវិនិយោគមានបីសំខាន់ៗគឺ ក្របខ័ណ្ឌគោលនយោបាយ កត្តាកំណត់សេដ្ឋកិច្ច និងកិច្ចសម្រួលធុរកិច្ច។ ឯកឧត្តម ...