ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានជំនួបពិភាក្សាការងារ និងចុះកិច្ចព្រមព្រៀងជាមួយលោកជំទាវ Kim Young Joo រដ្ឋមន្រ្តីក្រសួងមុខរបរនិងការងារ
នារសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំនួបពិភាក្សាការងារ និងចុះកិច្ចព្រមព្រៀងជាមួយលោកជំទាវ Kim Young Joo រដ្ឋមន្រ្តីក្រសួងមុខរបរនិងការងារ នៅទីស្តីការក្រសួងមុខរបរ និងការងារ សាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនេះភាគីទាំងពីរបានសម្តែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានពិភាក្សាគ្នាលើកិច្ចព្រមព្រៀងសម្រាប់កិច្ចសហប្រតិបត្តិការ( Arrangement for Cooperation) រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងមុខរបរ និងការងារកូរ៉េ សម្រាប់គម្រោងស្តីពី “ ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធើណេត- WorkNet” ដែលនឹងត្រូវអនុវត្តដោយទីភ្នាក់ងារជាតិ មុខរបរនិងការងារ( NEA) នៃព្រះរាជាណាចក្រកម្ពុជា និងភ្នាក់ងារសេវាព័ត៌មានការងារកូរ៉េ ( KEIS) នៃសាធារណរដ្ឋកូរ៉េ...