Posts

Showing posts from March 26, 2018

សិក្ខាសាលាស្តីពី "យុទ្ធសាស្រ្តគន្លឹះក្នុងការបង្កើនអត្ថប្រយោជន៍ជាអតិបរមាក្នុងតំបន់សេដ្ឋកិច្ចពិសេសសម្រាប់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា៖ ការប្រើប្រាស់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាចង្កោមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស "

កាលពីព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ឯកឧត្ដម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី "យុទ្ធសាស្រ្តគន្លឹះក្នុងការបង្កើនអត្ថប្រយោជន៍ជាអតិបរមាក្នុងតំបន់សេដ្ឋកិច្ចពិសេសសម្រាប់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា៖ ការប្រើប្រាស់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាចង្កោមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស " ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ភ្នំពេញ។ សិក្ខាសាលានេះត្រូវបានសហការរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិទ្យាស្ថានអភិវឌ្ឍន៍ពាណិជ្ជកម្មអន្តរជាតិ និងក្រសួងឧស្សាហកម្ម នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងអនុគណៈកម្មាធិការវិនិយោគខេត្ត-ក្រុង សរុបប្រមាណ ១០០នាក់។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ក្នុងនាមថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសាលានេះឡើង ដែលបានផ្តល់ឱកាសឱ្យអ្នកចូលរួមគ្រប់រូបបានទទួលនូវ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិស័យឯកជនផ្នែកអចលនព្រទ្យបង្កើតកម្មវិធី ប្រកួតប្រជែងពានរង្វាន់អចលទ្រព្យជាលើកដំបូងនៅកម្ពុជា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិស័យឯកជនផ្នែកអចលនព្រទ្យ បានចាប់ផ្តើមបង្កើតឱ្យមាកម្មវិធីប្រកួតប្រជែងពានរង្វាន់អចលទ្រព្យនៅកម្ពុជាជាលើកដំបូង ដើម្បីជំរុញការលើកកម្ពស់វិស័យអចលទ្រព្យនៅកម្ពុជាឱ្យកាន់តែមានស្ថានភាពល្អប្រសើរឡើង។ ក្រុមហ៊ុនគេហទំព័រ Realestate.com.kh សហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំពានរង្វាន់ អចលនវត្ថុកម្ពុជាឆ្នាំ២០១៨ ( Cambodia real estate award 2018) ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យអចលនវត្ថុកម្ពុជា តាមរយៈផ្តល់ឱកាសដល់ក្រុមហ៊ុនទាំងអស់នៅក្នុងវិស័យអចលទ្រព្យបាន បង្ហាញពីសមិទ្ធផលរបស់ខ្លួនដែលធ្វើបានកន្លងមក។ ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថា ការបង្កើតកម្មវិធីនេះគឺជាវេទិកាមួយដើម្បីលើកទឹកចិត្ត និងផ្តល់រង្វាន់ដល់ភ្នាក់ងារក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុដែលធ្វើ ប្រតិបត្តិការប្រកបដោយក្រមសីលធ៌មវិជ្ជាជីវៈ និងអនុលោមតាមច្បាប់និងបទបញ្ញត្តិដែលមានជាធរមាននៅក