ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ ចំណូលចរន្តថវិការដ្ឋបានកើនឡើងជាងពីរដង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា បើគិតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ចំណូលថវិការរដ្ឋបានកើនឡើងជាងពីរដង ពីប្រមាណ ២.២៦៤លានដុល្លារអាម៉េរិក ដល់ប្រមាណ ៤.៥៦០លានដុល្លារអាម៉េរិក។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រានោះ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា ការកើនឡើងនៃទំហំចំណូលនេះ បានផ្ដល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលបង្កើនចំណាយយ៉ាងច្រើន ទៅលើការលើកកម្ពស់គុណភាព និងការពង្រីកវិសាលភាពនៃសាធារណៈ ទាំងតាមរយៈចំណាយចរន្តថវិកាជាតិ និងតាមរយៈចំណាយវិនិយោគសាធា...