រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអះអាងថា ការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាឌីជីថល បានបង្កភាពងាយស្រួលច្រើនដល់ សហគ្រាសធុនតូចនិងមធ្យម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអះអាងថា
ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល និងជួយបង្កើនភាពងាយស្រួលដល់សហគ្រាសធុនតូច
និងមធ្យម អាចផ្សព្វផ្សាយលក់ទំនិញ បានងាយស្រួល និងធំទូលាយ។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
បានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធ ឌីជីថល ក្នុងឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម
នឹងជួយកាត់បន្ថយរបាំងសម្រាប់ ការនាំចេញទំនិញ ហើយអាចមានឱកាសចូលរួមធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារសកលដោយ
ធំទំលាយផងដែរ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍ «សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-Commerce
Week) កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម
ប៉ាន សូរស័ក្ដិ បានលើកឡើងថា ដើម្បីវិវត្តន៍ខ្លួនទៅតាមការប្រែប្រួលនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសកល
ក្រសួងពាណិជ្ជកម្ម បាននិងកំពុងជំរុញឱ្យមានការអភិវឌ្ឍការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅក្នុង
សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលអាចឱ្យអតិថិជនងាយស្រួលក្នុងការរកទិញ ទំនិញ។ ជាមួយគ្នានេះដែរ
ការប្រើប្រាស់ប្រព័ន្ធឌីជីថលនេះ គឺជំរុញឱ្យមានការច្នៃប្រឌិត និង នវានុវត្តថ្មីៗសម្រាប់ធ្វើពាណិជ្ជកម្ម
បង្កើនសហគ្រិនភាព និងបង្កើតការងារសម្រាប់សង្គម។
ទន្ទឹមនេះដែរ ការប្រើប្រាស់ប្រព័ន្ធឌីជីថល
ក៏បានជួបនឹងបញ្ហាប្រឈម ដូចជាកង្វះខាត ចំណេះដឹង លើប្រព័ន្ធព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ
ទាំងផ្នែករឹង និងទន់ ព្រមទាំងលិខិតបទដ្ឋានគតិយុទ្ធជាដើម។
គួរបញ្ជាក់ថា កន្លងមក ក្រសួងពាណិជ្ជកម្ម
បានអនុវត្តប្រព័ន្ធឌីជីថលនេះ ជាបណ្ដើរៗ ហើយ តាមយៈការផ្លាស់ប្តូរពីការចុះបញ្ជីពីការប្រើក្រដាសស្នាមលើមុខទំនិញ
ទៅជាការចុះ បញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងស្រុង ដើម្បីសុំបញ្ជាក់ប្រភពដើម ស៊ីអូ
(Co)។
ប្រភព៖ AKP
Comments
Post a Comment