សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ ១៤,០២៥នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយបានបានដាក់ចេញនូវសារសំខាន់ៗ ៩ចំនុច ដើម្បីអោយក្រសួងពាក់ពន្ធ័អោយអនុវត្តន៍អោយមានប្រសិទ្ធភាព
នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ កម្មការនីចំនួន ១៤ , ០២៥នាក់ មកពីរោងចក្រចំនួន១៤បន្ថែមទៀតបន្ទាប់ពីបានជួបសំណេះសំណាលកាលពីម្សិលមិញប្រមាណជាង២ម៉ឺននាក់ ស្ថិតក្នុង ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្នុងទឹកដីនៃខេត្តព្រះសីហនុ។ រោងចក្រ សហគ្រាសទាំង១៤ ដែលកម្មករនិយោជិតមកជួបសំណេះសំណាលជាមួយ សម្តេចតេជោ នៅព្រឹកនេះ មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៧ បារាំងចំនួន១ ជប៉ុនចំនួន២ អាមេរិកចំនួន៣ និងកម្មករមកពីកំពង់ផែស្វ័យតក្រុងព្រះសីហនុផងដែរ។ រោងចក្រទាំងនោះមានដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៤ ផលិតស្បែកជើងចំនួន១ ផលិតកាបូបចំនួន២ ផលិតសម្ភារៈកីឡាចំនួន១ ជ្រលក់ពណ៌ក្រណាត់ចំនួន១ ផលិតគ្រឿងសំអាងចំនួន១ ផលិតកេសកាតុងចំនួន១ ផលិតកំប៉ុងចំនួន១ ផលិតសាឡុងចំនួន១ ហើយផលិតផលទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញមក ជួបជុំជាមួយបង...