Posts

Showing posts from April 3, 2018

វិនិយោគិនតៃវ៉ាន់ អះអាងថា តំបន់បឹងកេងកង នឹងក្លាយជាតំបន់ ដែលមានសក្ដានុពលខ្លាំង

          វិនិយោគិនតៃវ៉ាន់ ម្ចាស់គម្រោង The View បានបញ្ជាក់ថា តំបន់បឹងកេងកង នឹងក្លាយ ជាតំបន់ដ៏មានសក្តានុពលខ្លាំង ដូចទៅនឹងតំបន់ដែលមាន សក្ដានុពលនៅ ជីង អាន របស់ចិន និង តំបន់តា អាននៃកោះ តៃវ៉ាន់ ក្នុងពេលអនាគតដ៏ខ្លី។           លោក George Hsieh ប្រធានក្រុមហ៊ុន HoHsin Gevelopment Co.,Ltd និងជាម្ចាស់គម្រោង The View បានលើកឡើងថា ស្របពេលដែលទីផ្សារ ខុន ដូ អា ផាត មិន និង ឧស្សាហកម្ម អចលនទ្រព្យ កំពុងមានកំណើនយ៉ាងលឿនបំផុតនៅកម្ពុជា ក្រុមអ្នកវិនិយោគិនជាច្រើន កំពុងស្វែងរកទីផ្សាររបស់ខ្លួន ហើយឧស្សាហកម្មនេះ ត្រូវបានគេរំពឹងថា នឹងរីកលូតលាស់ យ៉ាងឆាប់រហ័ស ស្របពេល ដែលកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតក្នុងក្របខ័ណ្ឌសហគមន៍ សេដ្ឋកិច្ចអាស៊ានជាមួយនឹងកំណើនសេដ្ឋកិច្ច កើនឡើងជាប់ៗគ្នា៧ភាគរយក្នុង១ឆ្នាំៗ។           ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនៃគម្រោង The View ក្បែរផ្សារបឹងកេងកង កាលពី ចុងសប្ដាហ៍នេះ លោក George Hsieh បានអះអាងថា តម្លៃអចលនទ្រព្យក្នុងតំបន់បឹងកេងកង នឹងបន្តឡើងថ្លៃខ្លាំងដូច តម្លៃទីផ្សារអចលនទ្រព្យរបស់ប្រទេស ចិននាពេលឆាប់ៗ ខាង មុខនេះ ព្រោះថាទីតាំងនេះ ហាក់បីដូចជាមជ្ឍមណ្ឌលពាណិជ្ជកម្មមួយ ដែលបណ្ដុំទៅដោយ សា្ថប័នរដ