ក្រុមហ៊ុន សហគ្រាសផលិតផលឧស្សាហកម្មចំនួន១០០ មកពីប្រទេសចិន និងកម្ពុជារួមគ្នារៀបចំពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិជាលើកដំបូងនៅកម្ពុជា
ក្រុមហ៊ុន សហគ្រាសផ្នែកផលិតផលឧស្សាហកម្ម កសិកម្ម និងផលិតផលអេឡិច ត្រូនិកចំនួន១០០ មកពីខេត្ដហ៊ូណាន និងខេត្ដសានតុងនៃប្រទេសចិន រួមជាមួយសហ គ្រាសនៅក្នុងប្រទេសកម្ពុជា បានរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិជាលើកដំបូង នៅកម្ពុជា ដើម្បីពង្រីកសក្ដានុពលផ្នែកវិនិយោគ និងពង្រឹងទំនាក់ទំនងរវាងក្រុមហ៊ុនសហគ្រាស ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិលើកទី១នៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានមាន ប្រសាសន៍ថា ការរៀបចំសហការពិព័រណ៍ពាណិជ្ជកម្មរវាង ក្រុមហ៊ុន សហគ្រាសចិន និងកម្ពុជានេះ គឺបានផ្ដល់នូវផលចំណេញច្រើនដល់អ្នកវិនិយោគ និងពាណិជ្ជករ ដែលបានបើកអាជីវកម្ម នៅកម្ពុជា ជាពិសេសពង្រឹងទំនាក់ទំនងល្អរវាង រដ្ឋាភិបាលចិន អ្នកវិនិយោគិនចិន ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងពាណិជ្ជករកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា ការចូលមកវិនិយោគរបស់ក្រុមហ៊ុនចិនច្រើននៅកម្ពុជា បានផ្ដល់នូវផល ប្រយោជន៍ជាច្រើនដល់ការរីកចម្រើនផ្នែកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា មានការងារធ្វើកាន...