ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ”ជូនដល់ក្រុមហ៊ុនចំនួនបួន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “ វិញ្ញាបនបត្រចុះ បញ្ជីជាស្ថាពរ ” ជូនដល់ក្រុមហ៊ុនចំនួនបួន។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជាចេញផ្សាយនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្នុងក្រុមហ៊ុនទាំងបួននោះរួមមាន៖ ទី១.ក្រុមហ៊ុន “CAMBODIAN YUNKUN CO., LTD.”: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ , មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ , មានទុនវិនិយោគចំនួន ២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៦៦កន្លែង។ ទី២.ក្រុមហ៊ុន “HISAO INTERNATIONAL (CAMBODIA) GARMENT CO., LTD.”: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ , មានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ , មានទុនវិនិយោគចំនួន ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ២៧០កន្លែង។ ទី៣. ក្រុមហ៊ុន “AUROTIME NEW MATERIALS CO., LTD.”: គម្រោងបង្កើតរោង ចក្រផលិតសារធាតុ Vanadium Pentoxide, Ammonium Metavanadate, Molybdenum oxide, និង Ferronickel មានទីតាំងវិនិយោគស