គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ”ជូនដល់ក្រុមហ៊ុនចំនួនពីរបន្ថែមទៀត
យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ”ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១) “NEWEST
GARMENT (CAMBODIA) CO.,LTD”:គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់
ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
មានទុនវិនិយោគប្រមាណ ៤,២២លានដុល្លារអាមេរិក
និងអាចបង្កើតការងារបានចំនួន ១.២២៥កន្លែង ។
២) “HUA CHENG
YI WEN GARMENT CO.,LTD”:គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់
ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ
២,៥៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥៣កន្លែង។
ប្រភព៖ CDC
Comments
Post a Comment