Posts

Showing posts from April 4, 2018

ក្រសួងពាណិជ្ជកម្មបើកវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ពាណិជ្ជកម្ម អន្តរជាតិក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ”

          វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ សហការជាមួយនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម ក្រោមជំនួយឧបត្ថម្ភ របស់កម្មវិធីពង្រឹង សមាហរណកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ ច្បាប់ពាណិជ្ជកម្មអន្តរជាតិក្រោម ក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ” ដែលប្រព្រឹត្ត ទៅនៅទីស្តីការក្រសួង កាលពី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងសិក្ខាកាមដែល បានអញ្ជើញមកពីក្រសួងពាណិជ្ជកម្ម និងមន្ត្រីមកពីមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី ខេត្ត។           នេះបើយោងតាម បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម អ៊ុក ប្រជា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលថ្ងៃនេះ ពិតជាមានសារៈសំខាន់ចំពោះមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹងចំណេះដឹង និងទទួលបានបទពិសោធន៍ល្អៗ លើប្រធានបទមួយចំនួនពាក់ព័ន្ធ នឹងអង្គការ ពាណិជ្ជកម្មពិភពលោក និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដូចជាដំណើរការនៃការចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ពាណិជ្ជកម្ម និងការធ្វើសមាហរណកម្មក្នុងតំបន់ ពាណិជ្ជកម្មក្នុង តំ