Posts

Showing posts from January 20, 2016

Cambodia Investment Law

ច្បាប់ស្តីពី ការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី១ បទបញ្ញត្តិទូទៅ មាត្រា១ ច្បាប់នេះមានវិសាលភាពគ្រប់ដណ្តប់លើការវិនិយោគនានា ដែលអនុវត្តនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយអ្នកវិនិយោគជាជនជាតិខ្មែរ និង/ឬ ជនបរទេស។ មាត្រា២ អ្នកវិនិយោគទាំងអស់ត្រូវស្ថិតនៅក្រោមច្បាប់នេះ ហើយអាចជារូបវន្តបុគ្គល ឬជានីតិបុគ្គល។ ជំពូកទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា មាត្រា៣ ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ជាអង្គការមានសមត្ថភាព និងជាច្រកចេញចូលតែមួយគត់ ក្នុងការទទួលបន្ទុកការងារនីតិសម្បទា អភិវឌ្ឍន៏និងការវិនិយោគ។ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការពិនិត្យនិងសម្រេចការងារនីតិសម្បទា និងអភិវឌ្ឍន៏ និងវិនិយោគនានា។ មាត្រា៤ ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា មានគណៈកម្មាធិការពីរសម្រាប់ជាជំនួយការគឺៈ - គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៏ - គណៈកម្មាធិការវិនិយោគកម្ពុជា មាត្រា៥ ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ត្រូវកំណត់ដោយអនុក្រឹត្យ។ ជំពូកទី៣ នីតិវិធីនៃការវិនិយោគ មាត្រា៦ អ្នកវិនិយោគត្រូវដាក់ពាក្យសុំនៅក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ដើម្បីពិនិត្យនិងសំរ