ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បេសកម្មចម្បងរបស់ក្រសួង គឺធានាការលូតលាស់នៃវិស័យឯកជនប្រកបដោយចីរភាព
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាថ្មីរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តគាំទ្រការអភិវឌ្ឍវិស័យឯកជននៅកម្ពុជាប្រកបដោយចីរភាព ជាពិសេសប្រែក្លាយវិស័យមួយនេះ ឲ្យទៅជាក្បាលម៉ាស៊ីនថាមវន្តនៃកំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ “ វិស័យឯកជន គឺជាដៃគូយ៉ាងសំខាន់មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល! យើងមានមោទនភាព នឹងប្រាប់ពិភពលោកថា វិស័យពាណិជ្ជកម្មរបស់កម្ពុជារីកចម្រើន លុះត្រាតែវិស័យឯកជននៅក្នុងប្រទេសយើង មានសកម្មភាពផុសផុល និងរស់រវើក ” ។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់សភាពាណិជ្ជកម្មកម្ពុជា ដែលរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ក្រោមការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក-សមាជិកានៃសភាពាណិជ្ជកម្មទូទាំងរាជធានី/ខេត្ត ប្រមាណជាង ៨០រូប។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវកិត្តិយសជាតិ និងអន្តរ