កម្ពុជាកំពុងពិនិត្យមើលលទ្ធភាពក្នុងការបង្កើតអង្គភាព CCU-Air (Air Cargo) គាំទ្រដោយ UNODC
នៅថ្ងៃច័ន្ទ ២ រោច ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៩:៣០ នាទីព្រឹក ឯកឧត្ដមបណ្ឌិត គុណ ញឹមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យ ដឹកនាំដោយលោក Mark Stanley អ្នកសម្របសម្រួលកម្មវិធីត្រួតពិនិត្យកុងតឺន័រ ( Container Control Programme-CCP) អមដោយលោក Ian Munro ទីប្រឹក្សារបស់អង្គការ UNODC និងលោកស្រី Helene Phan មន្ត្រីកម្មវិធីជាតិត្រួតពិនិត្យកុងតឺន័ររបស់អង្គការ UNODC ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងការវាយតម្លៃកម្មវិធីត្រួតពិនិត្យកុងតឺន័រនៅឃ្លាំងទំនិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ CCU-Air PNH និងការបង្កើតអង្គភាព CCU-Air (Air Cargo) របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ក្នុងឱកាសនោះ លោក Ian Munro បានធ្វើបទបង្ហាញស្តីអំពីកម្មវិធីត្រួតពិនិត្យកុងតឺន័ររបស់ UNODC-WCO-ICAO (Container Control Prgoramme Air) ។ អង្គភាព Air Cargo Unit ដើរតួនាទីសំខាន់ក្នុងការការពារព្រំដែន , ការពារសន្តិសុខ , អនុវត្តច្បាប់...