កិច្ចប្រជុំគណៈកម្មាធិការរួមសម្រាប់កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គលើកទី៦
បើតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរួម សម្រាប់កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គលើកទី៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ប្រភពដដែលបានគូសបញ្ជាក់ថា កិច្ចប្រជុំត្រូវបានដឹកនាំដោយ ឯកឧត្តម Nguyen Van The រដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម និងលោក Hideaki Iwasaki នាយកតំណាងប្រទេសប្រចាំនៅប្រទេសថៃ នៃធនាគារអភិវឌ្ឍន៍អាស៊ី( ADB) និងមានការចូលរួមពីបណ្តារដ្ឋមន្រ្តីដឹកជញ្ជូន នៃមហាអនុតំបន់មេគង្គ តំណាងមកពីប្រទេសកម្ពុជា ឡាវ ភូមា ថៃ វៀតណាម និងចិន ក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី និងតំណាងរដ្ឋាភិបាលអូស្រ្តាលី។ នៅក្នុងឱកាសនោះ បណ្តារដ្ឋមន្រ្តីបានសម្តែងការពេញចិត្ត និងបានប្រកាសការបញ្ចប់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា “ ការប្រមូលផលដំបូង ” នៃការអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុត...