កម្ពុជា-បង់ក្លាដែស នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មទេ្វភាគី
កម្ពុជា និងបង់ក្លាដែស បានសន្យាពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានដល់ទឹកប្រាក់ ១០០លានដុល្លារ នៅត្រឹមឆ្នាំ២០២០។ ការសន្យានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម តូហ្វែល អាមេត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង់ក្លាដែស ដែលរៀបចំឡើង កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ។ យោងតាមរបាយការណ៍ពីស្ថានទូតបង់ក្លាដែស បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស នៅក្នុងឆ្នាំ ២០១៥ មានត្រឹមតែ ៦លានដុល្លារប៉ុណ្ណោះ ខណ:ដែលប្រទេសទាំងពីរមានធនធានច្រើន និងលទ្ធភាពខ្ពស់សម្រាប់កិច្ចសហការលើវិស័យពាណិជ្ជកម្ម។ នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានរំលឹកឡើងវិញនូវខ្លឹមសារនៃអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងសំខាន់ៗ ដែលកម្ពុជា និងបង់ក្លាដែស បានចុះហត្ថលេខាជាមួយគ្នា កាលពីចុងឆ្នាំ ២០១៧ និងបានទទូចដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តអនុវត្ត...