ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានជំនួបពិភាក្សាការងារ និងចុះកិច្ចព្រមព្រៀងជាមួយលោកជំទាវ Kim Young Joo រដ្ឋមន្រ្តីក្រសួងមុខរបរនិងការងារ
នារសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក
ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
បានជំនួបពិភាក្សាការងារ និងចុះកិច្ចព្រមព្រៀងជាមួយលោកជំទាវ Kim Young
Joo រដ្ឋមន្រ្តីក្រសួងមុខរបរនិងការងារ នៅទីស្តីការក្រសួងមុខរបរ
និងការងារ សាធារណរដ្ឋកូរ៉េ។
ក្នុងជំនួបនេះភាគីទាំងពីរបានសម្តែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ
ជាពិសេសកិច្ចសហការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានពិភាក្សាគ្នាលើកិច្ចព្រមព្រៀងសម្រាប់កិច្ចសហប្រតិបត្តិការ(Arrangement
for Cooperation) រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា
និងក្រសួងមុខរបរ និងការងារកូរ៉េ សម្រាប់គម្រោងស្តីពី “ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា
តាមអ៊ីនធើណេត-WorkNet” ដែលនឹងត្រូវអនុវត្តដោយទីភ្នាក់ងារជាតិ
មុខរបរនិងការងារ(NEA) នៃព្រះរាជាណាចក្រកម្ពុជា
និងភ្នាក់ងារសេវាព័ត៌មានការងារកូរ៉េ (KEIS) នៃសាធារណរដ្ឋកូរ៉េ។
គម្រោងនេះមានរយះពេល ៤ឆ្នាំ និងមានគម្រោងថវិកាចំនួន
៣លាន ១សែនដុល្លារអាមេរិក ដោយអនុវត្តជា៣ដំណាក់កាល រួមមាន៖
ទី១ ឆ្នាំ២០១៨ ការសិក្សាទៅវិញទៅមក អំពីប្រព័ន្ធផ្តល់សេវាការងារសាធារណៈនៅប្រទេសកម្ពុជា
និងសាធារណរដ្ឋកូរ៉េ ថវិកា ២សែនដុល្លារ
ទី២ (២០១៩-២០២០) ការបំពាក់សម្ភារបរិក្ខាបច្ចេកទេស
និងSoftware
ដើម្បីបង្កើត ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារ
ការងារតាមអ៊ីនធើណេត-WorkNet ថវិកា ២លាន ៧សែនដុល្លារ
ទី៣ ឆ្នាំ២០២១ ការផ្ទេរចំណេះដឹងបច្ចេកទេស
ការតាមដាន និងវាយតម្លៃ ថវិកា ២សែនដុល្លារ។ បន្ទាប់មកភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់គម្រោងស្តីពី
“ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា
តាមអ៊ីនធើណេត-WorkNet” ក្រោមបរិយាកាសរីករាយ និងស្និទ្ធិស្នាល។
ប្រភព៖ MLVT
Comments
Post a Comment