ចំណូលពន្ធក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះសម្រេចបានគ្រប់និងលើសផែនការកំណត់
លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ ប្រភេទក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះចាប់តាំងពី២០១២មក អគ្គនាយកដ្ឋានពន្ធដារ តែងតែសម្រេច បានគ្រប់និងលើសផែនការដែលច្បាប់កំណត់ ជាពិសេសឆ្នាំ២០១៧ គឺជាកំណត់ត្រាថ្មីរបស់ពន្ធដារ ដែលសម្រេចបាន ១១៣ភាគរយ នៃផែនការច្បាប់។ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា លទ្ធផលសម្រេចបាននេះ គឺ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានក្នុង បរិបទមួយ ដែលគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា មិនមានការបង្កើនអត្រាពន្ធ ឬបង្កើតពន្ធថ្មីនោះទេ គឺមានតែពង្រឹងច្បាប់និងបទបញ្ញត្តិស្តីពី ពន្ធដារមានស្រាប់តែប៉ុណ្ណោះ។ ក្នុងសិក្ខាសាលាស្តីពី “ កាតព្វកិច្ច និងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ និងវឌ្ឍនភាពស្តីពី ការកែទម្រង់ប្រព័ន្ធពន្ធដារ ” កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារនឹង ពង្រឹងការគ្រប់ គ្រងប្រមូល ចំណូលពន្ធឱ្យអស់សក្តានុពលដែលមានស្រាប់ ដើម្បីធានាឱ្យបាននូវភាព ងាយស្រួល សមធម៌ និងភាពត្រឹមត្រូវក្នុងការបង់ពន្ធផ្សារភ្ជាប់ នឹងទិដ្ឋភាពសេដ្ឋកិច្ច ក្នុង រយៈពេលប៉ុន្មាន ឆ្នាំចុង...