សមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលជាច្រើន នឹងបញ្ចប់ដំណើរការសាងសង់ ហើយគ្រោងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ រួមមានគម្រោងចំនួន២ ត្រូវបានកំណត់ថ្ងៃដាក់ឱ្យដំណើរការជាផ្លូវការ
នេះបើតាមការបញ្ជាក់ឱ្យដឹងពី មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ក្នុងឱកាសផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅផ្លូវដែក អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញថា គម្រោងផ្លូវដែក ប៉ោយប៉ែត-ស៊ីសុផុន ដែលមានចម្ងាយ ៤៨គីឡូម៉ែត្រ និងគម្រោងសេវាដឹកអ្នកដំណើរតាមផ្លូវទឹក ព្រែកព្នៅ-ក្រុងតាខ្មៅ នឹងចាប់ផ្តើមដំណើរការនៅដើមខែមេសា ខាងមុខនេះ ។ ការដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនសំខាន់ៗទាំងពីរនេះ ត្រូវបានអ្នកស្រាវជ្រាវសេដ្ឋកិច្ចមើលឃើញថា បានចូលរួមជួយដល់សេដ្ឋកិច្ចយ៉ាងច្រើន ពិសេសគឺសម្រួលការកកស្ទះចរាចរណ៍ និងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើងថែមទៀត ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ថា គម្រោងជួសជុល ឬស្តារឡើងវិញនូវកំណាត់ផ្លូវដែកពីប៉ោយប៉ែតមកស៊ីសុផុន ដែលមានចម្ងាយ ៤៨គីឡូម៉ែត្រ នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃ...