គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ”ជូនដល់ក្រុមហ៊ុនចំនួនពីរបន្ថែមទៀត
យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ “ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១) “NEWEST GARMENT (CAMBODIA) CO.,LTD”: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤ , ២២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២៥កន្លែង ។ ២) “HUA CHENG YI WEN GARMENT CO.,LTD”: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២ , ៥៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥៣កន្លែង។ ប្រភព៖ CDC