ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី៖ ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ មានភាពជោគជ័យផ្នែកសេដ្ឋកិច្ច
ឯកឧត្ដម Takehiko Nakao ប្រធានធនាគារអភិវឌ្ឍន៍ អាស៊ីថ្លែងថា ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ ( GMS) បានសម្រេចនូវវឌ្ឍនភាពគួរឱ្យភ្ញាក់ផ្អើល ក្នុងមួយរយៈពេលភាគបួនទសវត្សរ៍កន្លងមកនេះ។ ប្រទេសទាំងនេះដែលធ្លាប់តែរុំព័ទ្ធដោយភាពក្រីក្រ ឥឡូវនេះបានក្លាយជាប្រទេស ដែលមានភាពជោគជ័យផ្នែកសេដ្ឋកិច្ចជាច្រើន។ កម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គបានរួម ចំណែកយ៉ាងច្រើន ដល់ការផ្លាស់ប្ដូរនេះ។ ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ក្នុងនាមជាមធ្យោបាយដើម្បីជួយលើកកម្ពស់ទំនាក់ទំនង សេដ្ឋកិច្ច និងលើកកម្ពស់កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ រវាងប្រទេសជាសមាជិកទាំងប្រាំមួយ គឺកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម កម្មវិធីនេះបានបង្កើតនូវវេទិកាមួយ សម្រាប់ជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយបានកៀរគរថវិកាជិត ២១ពាន់លានដុល្លារ សម្រាប់គម្រោងហេដ្ឋា រចនាសម្ព័ន្ធ ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់។ ការវិនិយោគដោយផ្ទាល់ពីបរទេសមកក្នុងអនុតំបន់នេះបានកើនឡើង ១០ដង ហើយ...