Posts

Showing posts from March 15, 2018

តួកគីមានបំណងចង់ឱ្យទំហំពាណិជ្ជកម្មជាមួយកម្ពុជាមានសន្ទុះកើនដល់៥០០លានដុល្លារនៅឆ្នាំ២០២០

​ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីបានសន្យាថា ក្នុង អំឡុងពេលបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យទាំងវិស័យសេដ្ឋកិច្ច ទាំងវិស័យ​នយោ​បាយ និងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។ ​           លោកទាវ Ayda Unlu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ តួកគី បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាសអនុញ្ញាតចូលជូនសារតាំង និងសម្តែងការ គួរសមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា ដោយលោកជំទាវបានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងនេះ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នាជាច្រើន ដែលនឹងនាំឱ្យមានការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសទាំងពីរទៅវិញទៅមកនិងមានការ ចុះកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត ព្រមទាំងកិច្ចសហការប្រតិបត្តិការលើគ្រប់វិស័យជាពិសេស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវិស័យវប្បធម៌ ដើម្បីធ្វ