Posts

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ពីកំណើនរឹងមាំនិងហានិភ័យចំពោះភាពប្រកួតប្រជែងសម្រាប់ប្រទេសកម្ពុជា

          ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងមានកំណើន ៧ភាគរយ ក្នុងឆ្នាំ ២០១៨ និង ២០១៩ ដោយសារភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចសកលលោក។ នេះបើតាមការលើកឡើងពីរបាយការណ៍ស្ដីពីទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី ដែល ជារបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨។           លោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាក្នុងរយៈពេលខ្លី បានមកពីការនាំចេញដ៏រឹងមាំ និងកំណើនលំហូរចូលនៃការវិនិយោគដោយផ្ទាល់ពីបរទេស សកម្មភាពក្នុងវិស័យទេសចរណ៍ និងតម្រូវការក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងប្រាក់ឈ្នួល ភាពលំបាកក្នុងការធ្វើធុរកិច្ច និងភាពប្រកួតប្រជែងកាន់តែខ្លាំងអាចប៉ះពាល់ដល់ការប្រកួតប្រជែងរបស់កម្ពុជា ” ។ លោកបានបញ្ជាក់ថា “ គោលនយោបាយសម្រួលដំណើរការ និងនីតិវិធីដែល ចាំបាច់សម្រាប់ធ្វើធុរកិច្ចនឹងជួយលើកកម្ពស់សហគ្រិនភាព ធ្វើឱ្យសមាហរណកម្មក្រុមហ៊ុន ក្នុងស្រុកជាមួយនឹងវិស័យកម្មន...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ” លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “RUN YI (CAMBODIA) CO.,LTD”

          តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “RUN YI (CAMBODIA) CO.,LTD” គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២ , ៧៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ , ០៥៨កន្លែង ។ ប្រភព៖​ CDC

សម្ដេចតេជោ៖ រាជរដ្ឋាភិបាលកំពុងខិតខំជំរុញការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារកម្ពុជា

          ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំជំរុញការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។           ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតចំនួនជាង ៣១៨០នាក់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចតេជោថ្លែងថា បញ្ហាធនធានមនុស្ស កំពុងស្ថិតនៅជាបញ្ហាប្រឈមសម្រាប់ប្រទេសរបស់យើង ព្រោះថាអ្នកវិនិយោគច្រើនណាស់គេមាន តម្រូវការធនធានមនុស្សនៅក្នុងស្រុកតែម្ដង ព្រោះថាអ្នកវិនិយោគច្រើនណាស់គេមិនចង់នាំនូវអ្នកឯកទេស ពីខាងក្រៅមកកាន់ប្រទេសកម្ពុជាទេ ក៏ប៉ុន្តែលទ្ធភាពសម្រាប់ផ្គត់ផ្គង់ធនធានមនុស្ស ឱ្យទៅប្រកបមុខរបរ របស់គេដែលត្រូវពង្រីកឡើង គឺពុំទាន់គ្រប់គ្រាន់ ដែលធ្វើឱ្យអ្នកវិនិយោគនាំអ្នកឯកទេសមកពីខាងក្រៅ។           បើយើងពិនិត្យមើលអំពីតួលេខ នៅ...

សិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា

          ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ លើ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នៅសណ្ឋាគារភ្នំពេញ ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។           ឯកឧត្តម ម៉ម វណ្ណៈ មានប្រសាសន៍ថា ការរៀបចំឲ្យមានសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច សមាហរណកម្មអាស៊ាន ការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ និងសង្គមជាតិនាពេលបច្ចុប្បន្ន។ ដូច្នេះ ការគ្រប់គ្រងលើតម្លៃពលកម្មដ៏សមស្របមួយ ជាពិសេសក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិត ស្បែកជើង គឺជាចំណុចមួយដែលយើងមិនត្រូវមានការធ្វេសប្រហែសទ្បើយ។           សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត និងដល់ប្រទេសជាតិទាំងមូល ពីព្រោះសេចក្តីច្បាប់នេះត្រូ...

ក្រុមហ៊ុនចិនផ្តើមដំណើរការប្រព័ន្ធឌឺជីថល ផ្តល់សេវាកម្មធ្វើពាណិជ្ជកម្មដំបូងនៅកម្ពុជា

          ដោយមើលឃើញពីទីផ្សារនៅកម្ពុជាអំណោយផលនោះ ក្រុមហ៊ុនទ្រព្យឌីជីថល អន្តរជាតិ ខេមបូឌា អ៊ិកឆេង ( BTK) របស់ប្រទេសចិនដ៏ធំមួយបានដាក់ ដំណើរការប្រព័ន្ធ ឌីជីថល សម្រាប់ធ្វើការផ្តល់សេវាកម្មផ្នែកពាណិជ្ជកម្មដំបូងនៅកម្ពុជា។           លោក ANDY LAU ប្រធានក្រុមហ៊ុនទ្រព្យឌីជីថលអន្តរជាតិ ខេមបូឌា អ៊ិកឆេង( BTK) បានលើកឡើង នៅក្នុងសន្នីសីទសារព័ត៌មាន ស្តីពីការទទួលសិទ្ធិអាជីវកម្មនៅកម្ពុជា កាលពីរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល ភូកេត្រាភ្នំពេញថា ក្រុមហ៊ុនលោកជាក្រុមហ៊ុនធំមួយ មានដៃគូប្រតិបត្តិនៅប្រទេសចិន។           បច្ចុប្បន្នក្រុមហ៊ុន បានទទួលអាជ្ញាប័ណ្ណចេញដោយក្រសួងពាណិជ្ជកម្ម និងធនាគារជាតិកម្ពុជា និងវិញាបនបត្រពាណិជ្ជកម្មឌីជីថលផ្លូវការនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាវិញ្ញាបនបត្ររបស់ UN BlocKchain Organization និង Blockchain វិទ្យាស្ថានស្រាវជ្រាវមូលនិធិអាស៊ាន បញ្ជាក់ជាក្រុមហ៊ុន ដែលមានស្តង់ដារកម្រឹតខ្ពស់ជាងគេនៅក្នុង ប្រទេសកម្ពុជា ក្នុងការធ្វើពាណិជ្ជកម្មឌីជីថល...

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីថ្មី ប្រចាំនៅកម្ពុជា

          នៅថ្ងៃសុក្រ​ ទី០៦ ខែមេសា ឆ្នាំ២០១៨ នាទីស្តីការក្រសួង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Ayda UNLU ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។           ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូតមកកម្ពុជា និងបានគាំទ្រយ៉ាងពេញទំហឹងពីបំណងរបស់តួកគី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយបានចាត់ទុកតួគី ជាដៃគូសហប្រតិបត្តិការដ៏ល្អមួយរបស់កម្ពុជា ទាំងក្នុងវិស័យវប្បធម៌ សង្គមកិច្ច និងពាណិជ្ជកម្ម។           ក្រៅពីបានជម្រាបជូនពីវឌ្ឍនភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មសំខាន់ៗ ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរឱ្យមានការទាក់ទាញបន្ថែមនូវពាណិជ្ជករ និងវិនិយោគិនតួកគី មកបណ្តាក...

ប្រមុខរាជរដ្ឋាភិបាលបង្ហាញពីវឌ្ឍនភាព នៃរោងចក្រនៅកម្ពុជាក្នុងឆ្នាំ​ ២០១៨

          ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ   ហ៊ុន សែន បានមានប្រសាសន៍បង្ហាញពីវឌ្ឍនភាព នៃចំនួនរោងចក្រនៅកម្ពុជាក្នុងឆ្នាំ២០១៨ ដែលមាចំនួន កើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០១៧ រហូតដល់១.១៥៤ រោងចក្រ និងចំនួនកម្មករបានកើនដល់ជាង ៧៧៦.០០០នាក់ ហើយទំហំនៃការនាំចេញក៏មានការកើនឡើងផងដែរនោះ។           ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ជាប្រធានរដ្ឋបាល ប្រធានផ្នែកប្រធានក្រុម និង ជំនួយការ ចំនួនជាង ៤.៦០០នាក់ មកពីរោងចក្រចំនួន ៤៩ ក្នុងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅសាលមហោស្រព កោះពេជ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មីម្តងទៀត ឱ្យក្រុមកម្មករនិយោជិត ទាំងអស់ ខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រាក់ចំណូល និងចំណេះដឹងរបស់ខ្លួន។ សម្តេចតេជោបានបន្ថែមថា យើងមិននៅទទួលប្រាក់បៀវត្សរ៍ ត្រឹម១៧០ដុល្លារ ក្នុងមួយខែនោះទេ យើងនឹងត្រូវឡើងជាបន្តទៀតព្រម ជាមួយគ្នានោះ ចំណេះដឹងក៏ត្រូវបង្កើន ឱ្យខ្ពស់បន្ថែមទៀតផងដែរ។ ស...

កម្ពុជាកំពុងពិនិត្យមើលលទ្ធភាពក្នុងការបង្កើតអង្គភាព CCU-Air (Air Cargo) គាំទ្រដោយ UNODC

          នៅថ្ងៃច័ន្ទ ២ រោច ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៩:៣០ នាទីព្រឹក ឯកឧត្ដមបណ្ឌិត គុណ ញឹមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យ ដឹកនាំដោយលោក Mark Stanley អ្នកសម្របសម្រួលកម្មវិធីត្រួតពិនិត្យកុងតឺន័រ ( Container Control Programme-CCP) អមដោយលោក Ian Munro ទីប្រឹក្សារបស់អង្គការ UNODC និងលោកស្រី Helene Phan មន្ត្រីកម្មវិធីជាតិត្រួតពិនិត្យកុងតឺន័ររបស់អង្គការ UNODC ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងការវាយតម្លៃកម្មវិធីត្រួតពិនិត្យកុងតឺន័រនៅឃ្លាំងទំនិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ CCU-Air PNH និងការបង្កើតអង្គភាព CCU-Air (Air Cargo) របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។           ក្នុងឱកាសនោះ លោក Ian Munro បានធ្វើបទបង្ហាញស្តីអំពីកម្មវិធីត្រួតពិនិត្យកុងតឺន័ររបស់ UNODC-WCO-ICAO (Container Control Prgoramme Air) ។ អង្គភាព Air Cargo Unit ដើរតួនាទីសំខាន់ក្នុងការការពារព្រំដែន , ការពារសន្តិសុខ , អនុវត្តច្បាប់...

កិច្ចប្រជុំកំពូលគណៈកម្មការទន្លរមេគង្គលើកទី៣បានបញ្ចប់ដោយ ជោគជ័យជាមួយនឹងការ ដាក់ចេញនូវសេចក្ដីថ្លែងការណ៍ទីក្រុងសៀមរាប

          សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះ ហើយបានប្រកាសដោយរីករាយថា កិច្ចប្រជុំនេះបានបញ្ចប់ប្រកបដោយ ភាពជោគជ័យ ជាមួយនឹងការអនុម័តនូវសេចក្តីថ្លែងការណ៍ក្រុងសៀមរាប ដ៏មានសារៈសំខាន់។           ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំ កំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ ដែលបានធ្វើឡើងនៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ដែល ទទួលបាននូវលទ្ធផលជាផ្លែផ្កា ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈ កម្មការ ទន្លេមេគង្គ បានពិនិត្យ និងវាយតម្លៃខ្ពស់ នូវវឌ្ឍនភាព និងសមិទ្ធផល ដែលគណៈកម្មការ ទន្លេមេគង្គសម្រេចបាន ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២ ក្នុងឆ្នាំ២០១៤ នៅប្រទេស វៀតណាម ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ពាក់ព័ន្ធ ផ្សេងទៀត ក្នុងគោលដៅ និងបេសកកម្មរួមគ្នា សម្រាប់ធានាឲ្យបាននូវនិរន្តរភាព នៃទន្លេ មេគង្គ និងធនធានរួមនៃទន្លេមេគង្គ ដើម្...

អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុនសន្យាកៀរគអ្នកវិនិយោគជប៉ុនមកកម្ពុជា

          ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុនបានសន្យាថា នឹងកៀរ​គ​អ្នក​វិនិយោគជប៉ុន មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀតស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងមាន​សុខ​សន្តិ​ ភាពពេញលេញ។ លោក Masashi KANO ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅ ស្រុក ជប៉ុនហៅ​កាត់​ថា​( JETRO) បានមានឱ្យដឹងថា វិនិយោគិនជប៉ុនបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេស​ដែលមាន​ទីផ្សារ​បើក​ចំហរ​ខ្លាំង​ និងមានបរិយាកាសវិនិយោគអំណោយផលច្រើន ដែលជាកត្តាជំរុញ និងលើកទឹកចិត្តវិនិយោគិន បរទេស​ទាំង​អស់មិនថាតែជប៉ុនឱ្យមកបណ្តាក់ ទុនបន្ថែមនៅកម្ពុជា។           ក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ​ កាលពីពេលថ្មីៗនេះ លោក Masashi KANO ប្រធាន តំណាងអង្គ​ការពាណិជ្ជកម្មក្រៅស្រុក​ជប៉ុន​ប្រចាំ​នៅកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្នមានវិនិ យោគិនជប៉ុនថ្មីៗមួយចំនួនបាននឹងកំពុងពិភាក្សាលម្អិតជាមួយ JETRO​ ប្រចាំនៅកម្ពុជា អំពី ចំណាប់អារម្មណ៍ និងឱកាសវិនិយោគនៅកម្ពុជាហើយលោកសន្យាថា នឹង​ព្យាយា...