កិច្ចប្រជុំកំពូលគណៈកម្មការទន្លរមេគង្គលើកទី៣បានបញ្ចប់ដោយ ជោគជ័យជាមួយនឹងការ ដាក់ចេញនូវសេចក្ដីថ្លែងការណ៍ទីក្រុងសៀមរាប
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា
បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះ
ហើយបានប្រកាសដោយរីករាយថា កិច្ចប្រជុំនេះបានបញ្ចប់ប្រកបដោយ ភាពជោគជ័យ ជាមួយនឹងការអនុម័តនូវសេចក្តីថ្លែងការណ៍ក្រុងសៀមរាប
ដ៏មានសារៈសំខាន់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំ
កំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ ដែលបានធ្វើឡើងនៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី០៥ ខែមេសា
ឆ្នាំ២០១៨ ដែល ទទួលបាននូវលទ្ធផលជាផ្លែផ្កា ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈ
កម្មការ ទន្លេមេគង្គ បានពិនិត្យ និងវាយតម្លៃខ្ពស់ នូវវឌ្ឍនភាព និងសមិទ្ធផល ដែលគណៈកម្មការ
ទន្លេមេគង្គសម្រេចបាន ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២ ក្នុងឆ្នាំ២០១៤ នៅប្រទេស វៀតណាម
ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ពាក់ព័ន្ធ ផ្សេងទៀត
ក្នុងគោលដៅ និងបេសកកម្មរួមគ្នា សម្រាប់ធានាឲ្យបាននូវនិរន្តរភាព នៃទន្លេ មេគង្គ និងធនធានរួមនៃទន្លេមេគង្គ
ដើម្បីជាប្រយោជន៍ នៃភាពចម្រុងចម្រើន ក្នុងអាងទន្លេ មេគង្គ ដោយការពារបាននូវនិរន្តរភាពបរិស្ថាន។
ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ
បានពិភាក្សាគ្នាអំពីកាលា នុវត្តភាព និងបញ្ហាប្រឈម ក្នុងអាងទន្លេមេគង្គ ដែលក្នុងនោះរួមមាន
កំណើនសេដ្ឋកិច្ចយ៉ាង រហ័ស, កំណើនប្រជាជន, កំណើនតម្រូវការទឹក, ស្បៀងនិងថាមពល, នគររូបនីយកម្ម, ឧស្សា ហូបនីយកម្ម, ការបាត់បង់ទ្រព្យសម្បត្តិជាអាទិ៍បរិស្ថានជាដើម, ធនធានជលផល, ការកាប់ បំផ្លាញព្រៃឈើ ក៏ដូចជាគ្រោះទឹកជំនន់
និងគ្រោះរាំងស្ងួត, ព្រមទាំងហានិភ័យ
ដល់ជីវចម្រុះ និងដល់ជីវភាពរស់នៅ និងទ្រព្យសម្បត្តិរបស់ប្រជាជន ដោយសារផលប៉ះពាល់ នៃការប្រែ
ប្រួលអាកាសធាតុ, ការអភិវឌ្ឍលើវិស័យទឹក និងក្នុងគ្រប់វិស័យពាក់ព័ន្ធផ្សេងទៀត
នាពេល កន្លងមក។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ
បានកំណត់នូវសកម្មភាពជាអាទិភាព ដោយផ្តោតជាសំខាន់លើការពង្រឹង និងលើកកម្ពស់ កិច្ចខិតខំប្រឹងប្រែងរួមគ្នា, កិច្ចសហប្រតិបត្តិការតំបន់ និងភាពជាដៃគូ ដើម្បីសម្រេចបាននូវ
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ ដោយក្នុងនោះមាន ការងារស្នួល ចំពោះមុខ
ដែលត្រូវយកចិត្តទុកដាក់ និងអនុវត្តន៍ដោយស្មារតីទទួលខុសត្រូវខ្ពស់មួយចំនួន រួមមាន៖
ទី១. លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្ររបស់គណៈកម្មការ
ទន្លេមេគង្គឆ្នាំ២០១៦-២០២០។
ទី២.ការបន្តពង្រឹងការអនុវត្តរាល់នីតិវិធីរបស់គណៈកម្មការ
ទន្លេមេគង្គលើការគ្រប់គ្រង និងការប្រើប្រាស់ធនធានទឹក នៃអាងទន្លេមេគង្គ ឱ្យកាន់តែមាន
ប្រសិទ្ធភាព។
ទី៣. ការបន្តពង្រឹងការធ្វើវិមជ្ឈការសម្រាប់សកម្មភាពត្រួតពិនិត្យ
តាមដាន ធនធានទន្លេមេគង្គ ដែលត្រូវអនុវត្តនៅថ្នាក់ជាតិ។
ទី៤.ការពង្រឹងការងារមជ្ឈការ សម្រាប់ បណ្តាញត្រួតពិនិត្យ
តាមដានអាងទន្លេមេគង្គ ដែលត្រូវអនុវត្តន៍នៅថ្នាក់តំបន់។
ទី៥.ការបង្កើន ការយល់ដឹង និងការប្រើប្រាស់ផលិតផលរបស់គណៈកម្មការទន្លេមេគង្គ
ដោយប្រទេសជា សមាជិក និងភាគីពាក់ព័ន្ធផ្សេងទៀត។
ទី៦.ការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការ
ជា មួយយន្តការពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។
ទី៧.ការពិនិត្យពិចារណា លើលទ្ធ ផលនៃការសិក្សាស្តីពីការគ្រប់គ្រង
និងការអភិវឌ្ឍទន្លេមេគង្គ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងការរៀបចំផែនការ, ការគ្រប់គ្រង, ការអភិវឌ្ឍអាង សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងការ រៀបចំផែនការ, ការគ្រប់គ្រង, ការអភិវឌ្ឍអាងទន្លេមេគង្គ ឱ្យបានល្អប្រសើរ និងប្រកបដោយ ចីរភាព។
ដោយឡែក, ពាក់ព័ន្ធនឹងទិសដៅចំពោះមុខ ប្រមុខរដ្ឋាភិបាល នៃប្រទេសជា សមាជិកគណៈ កម្មការទន្លេមេគង្គ
បានដាក់ចេញនូវវិធានការ និងអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តផ្នែកនយោ បាយខ្ពស់បំផុត
ចំពោះការអនុវត្តកិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ ឱ្យមានប្រសិទ្ធភាព និង លើកទឹកចិត្ត
ដល់គណៈកម្មការទន្លេមេគង្គ ឱ្យប្រែក្លាយជាស្ថាប័ន មានភាពម្ចាស់ការផ្នែក ហិរញ្ញវត្ថុដោយខ្លួនឯង
នៅឆ្នាំ២០៣០។ ទន្ទឹមនេះ បន្តពង្រឹងតួនាទី របស់ក្រុមប្រឹក្សាគណៈ កម្មការធិការរួម, លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ, បណ្តាគណៈកម្មាធិការជាតិ ទន្លេមេគង្គ, និងក្រសួងស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ នៅក្នុងដំណើរការការងាររបស់
គណៈកម្មការទន្លេមេគង្គ។ លើកទឹកចិត្តដល់គណៈកម្មការទន្លេមេគង្គ ឲ្យបន្តខិតខំកៀគរ មូលនិធិពីប្រភពផ្សេងៗ
ដើម្បីគាំទ្រដល់ការអនុវត្តការងាររបស់ខ្លួន។ ជាមួយគ្នានេះ ប្រគល់ភារកិច្ចដល់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ
ដើម្បីត្រួតពិនិត្យតាមដាន និងធានា លើកការអនុវត្ត សេចក្តីថ្លែងការណ៍ក្រុងសៀមរាប ឱ្យមានប្រសិទ្ធភាព។
លើសពីនេះទៀត ក្នុងប្រជុំនេះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈ
កម្មការទន្លេមេគង្គ បានឯកភាពគ្នាថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៤ នឹងរៀបចំធ្វើក្នុងខែមេសា
ឆ្នាំ២០២២ នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
សេចក្តីថ្លែងការណ៍ក្រុងសៀមរាប បានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រចំពោះមុខ
កិច្ចការជំរុញ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា, កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍
ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ។
ប្រភព៖ AKP
Comments
Post a Comment