ប្រមុខរាជរដ្ឋាភិបាលបង្ហាញពីវឌ្ឍនភាព នៃរោងចក្រនៅកម្ពុជាក្នុងឆ្នាំ ២០១៨
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បង្ហាញពីវឌ្ឍនភាព នៃចំនួនរោងចក្រនៅកម្ពុជាក្នុងឆ្នាំ២០១៨
ដែលមាចំនួន កើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០១៧ រហូតដល់១.១៥៤ រោងចក្រ និងចំនួនកម្មករបានកើនដល់ជាង
៧៧៦.០០០នាក់ ហើយទំហំនៃការនាំចេញក៏មានការកើនឡើងផងដែរនោះ។
ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត
ជាប្រធានរដ្ឋបាល ប្រធានផ្នែកប្រធានក្រុម និង ជំនួយការ ចំនួនជាង ៤.៦០០នាក់ មកពីរោងចក្រចំនួន
៤៩ ក្នុងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក
ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅសាលមហោស្រព កោះពេជ្រ សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន បានអំពាវនាវជាថ្មីម្តងទៀត ឱ្យក្រុមកម្មករនិយោជិត ទាំងអស់ ខិតខំប្រឹងប្រែង
ដើម្បីបង្កើនប្រាក់ចំណូល និងចំណេះដឹងរបស់ខ្លួន។ សម្តេចតេជោបានបន្ថែមថា យើងមិននៅទទួលប្រាក់បៀវត្សរ៍
ត្រឹម១៧០ដុល្លារ ក្នុងមួយខែនោះទេ យើងនឹងត្រូវឡើងជាបន្តទៀតព្រម ជាមួយគ្នានោះ ចំណេះដឹងក៏ត្រូវបង្កើន
ឱ្យខ្ពស់បន្ថែមទៀតផងដែរ។ សម្តេចបានបានបន្តថា ការបង្កើន ចំណេះដឹងនេះ គឺដើម្បីដកចេញនូវអ្នកគ្រប់គ្រង
និងអ្នកបច្ចេកទេស ដែលម្ចាស់រោងចក្រ ជ្រើសរើស យកមកពីក្រៅប្រទេស ព្រោះ ម្ចាស់រោងចក្រ
មិនចង់ជ្រើសរើសអ្នកគ្រប់គ្រង ឬអ្នកបច្ចេកទេសមកពីក្រៅ ប្រទេសនោះទេ ដោយសារត្រូវចំណាយប្រាក់បៀវត្សរ៍ខ្ពស់ខ្លាំង។
ក៏ប៉ុន្តែការធ្វើបែបនេះ គឺដោយសារតែ សមត្ថភាព ប្រជាជនកម្ពុជា នៅមានកម្រិតនៅឡើយ។ សម្តេចតេជោ
បានលើកឡើងទៀតថា ប្រាក់បៀវត្សរ៍ អប្បរមា របស់ក្រុមកម្មករ និយោជិត នៅក្នុងប្រទេសកម្ពុជា
នឹងឡើងដល់២៥០ដុល្លារក្នុងមួយខែ នាឆ្នាំ២០២៣ ខាងមុខ ដោយនេះគឺជាការវិភាគ របស់អ្នកសេដ្ឋកិច្ច។
សម្ដេចក៏បានបញ្ជាក់ផងដែរថា គោលបំណងនៃ ការអញ្ជើញ ជួបសំណេះសំណាលដោយផ្ទាល់ ជាប្រចាំ សប្តាហ៍
របស់សម្តេចតេជោ ហ៊ុន សែននេះ គឺដើម្បី ស្វែងយល់ពីសុខទុក្ខ របស់ក្រុមកម្មករ និយោជិត និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។
ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សា ហកម្ម (២០១៥-២០២៥) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
គួរបញ្ជាក់ដែរថា ចាប់តាំងពីថ្ងៃទី២០ ខែសីហា
ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានជួបកម្មករ កម្មការិនី ចំនួន ៣៧លើករួចមកហើយ។ ក្នុងជំនួប
៣៦លើកកន្លងមកនោះ មានកម្មករ កម្មការិនីសរុបជាង ៤៤ម៉ឺន នាក់ហើយ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រមុខរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបដោយផ្ទាល់របស់សម្តេចជា មួយកម្មករ និយោជិតនេះ
មិនមែនជារឿងចៃដន្យឡើយ តែជាការជួបសំណេះសំណាល ដើម្បីជំរុញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម
ហើយក៏ដើម្បីដឹងពីសុខទុក្ខរបស់កម្មករ និយោជិត និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគេផងដែរ។
ប្រភព៖ AKP
Comments
Post a Comment