អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុនសន្យាកៀរគអ្នកវិនិយោគជប៉ុនមកកម្ពុជា
ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុនបានសន្យាថា
នឹងកៀរគអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀតស្របពេលដែលរដ្ឋាភិបាលកម្ពុជា
កំពុងមានសុខសន្តិ ភាពពេញលេញ។ លោក Masashi KANO ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅ ស្រុក ជប៉ុនហៅកាត់ថា(JETRO) បានមានឱ្យដឹងថា វិនិយោគិនជប៉ុនបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសដែលមានទីផ្សារបើកចំហរខ្លាំង
និងមានបរិយាកាសវិនិយោគអំណោយផលច្រើន ដែលជាកត្តាជំរុញ និងលើកទឹកចិត្តវិនិយោគិន បរទេសទាំងអស់មិនថាតែជប៉ុនឱ្យមកបណ្តាក់
ទុនបន្ថែមនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារ
ជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋ មន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ លោក Masashi KANO ប្រធាន តំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុនប្រចាំនៅកម្ពុជាបានបញ្ជាក់ថា
បច្ចុប្បន្នមានវិនិ យោគិនជប៉ុនថ្មីៗមួយចំនួនបាននឹងកំពុងពិភាក្សាលម្អិតជាមួយ JETRO ប្រចាំនៅកម្ពុជា អំពី ចំណាប់អារម្មណ៍ និងឱកាសវិនិយោគនៅកម្ពុជាហើយលោកសន្យាថា
នឹងព្យាយាមពន្យល់ ផ្សព្វផ្សាយ អំពីឱកាសវិនិយោគនៅកម្ពុជាដើម្បីទាក់ទាញវិនិយោគិន ជប៉ុនទាំងនោះឱ្យមក
បណ្តាក់ទុននៅកម្ពុជាប្រកបដោយភាពជឿជាក់។ លោកបានបន្ថែមថា ទឡ្ហីករណ៍ទាំងនេះ ជំរុញលំហូរវិនិយោគពីក្រៅប្រទេសមកកម្ពុជានឹងបានរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន
ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍និងកោតសរ សើរចំពោះ លោក Masashi
KANO ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ
និងកម្លាំង ចិត្តក្នុងការជួយទាក់ទាញវិនិយោគិនដែលមានសក្តានុពលខ្ពស់របស់ជប៉ុនឱ្យមកបណ្តាក់ទុនជាបន្តបន្ទាប់នៅកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ដើម្បីទាក់ទាញវិនិយោគិន បរទេសឱ្យកាន់តែមានទំនុកចិត្តមកបណ្តាក់ទុននៅកម្ពុជាបន្ថែមលើគោលនយោបាយនៃការ
អនុគ្រោះ និងគាំពារវិនិយោគពីបរទេសដែលកំពុងអនុវត្តន៍ ក្នុងពេលបច្ចុប្បន្ន។ ឯកឧត្តមបាន
បញ្ជាក់ថា កម្ពុជាបាននឹងកំពុងខិតខំកែទម្រង់ និងរៀបចំនូវបរិយាកាសធុរកិច្ចអំណោយផល ចំពោះវិនិយោគគិនបរទេសទាំងអស់
រួមមានការលើកទឹកចិត្តបន្ថែមទៀត និងបង្ករលក្ខណៈ ឱ្យវិនិយោគិនបរទេសគ្រប់រូបឱ្យមកបណ្តាក់ទុននៅកម្ពុជាប្រកបដោយភាពទុកចិត្ត
ស្របពេល ដែលប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពពេញលេញ។
សូមបញ្ជាក់ថា ប្រធានតំណាង
អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុនJETROគឺជា អង្គភាពមួយស្ថិតក្រោមចំណុះក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន
ដែលត្រូវ បានបង្កើតឡើងក្នុងឆ្នាំ១៩៥៨។ អង្គការ JETRO មានបណ្តាញការិយាល័យចំនួន៧៤ នៅក្នុង ប្រទេសចំនួន៥៥ លើពិភពលោក និងមានការិយាល័យចំនួន៤៤
នៅក្នុងប្រទេសជប៉ុន។ តាម រយៈបណ្តាញរបស់ខ្លួនដែលមាននៅស្ទើរតែពាសពេញពិភពលោក, JETRO បានចូលរួម ចំណែកក្នុងការពង្រីកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសជប៉ុន
និងប្រទេសដទៃទៀត នៅលើសកលលោក។ ការិយាល័យ JETRO នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើត ឡើងនៅក្នុងឆ្នាំ២០១០ ដែលបានធ្វើការសម្របសម្រួល
និងទាក់ទាញក្រុមហ៊ុនដែល មាន សក្តានុពលខ្ពស់របស់ជប៉ុនមួយចំនួនដូចជា Mineabea, ផ្សារទំនើប AEON ជាដើម អោយមកបណ្តាក់ទុន នៅកម្ពុជា។
ប្រភព៖ AKP
Comments
Post a Comment