កម្ពុជាកំពុងពិនិត្យមើលលទ្ធភាពក្នុងការបង្កើតអង្គភាព CCU-Air (Air Cargo) គាំទ្រដោយ UNODC
នៅថ្ងៃច័ន្ទ ២ រោច ខែចែត្រ ឆ្នាំរកា នព្វស័ក
ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៩:៣០ នាទីព្រឹក ឯកឧត្ដមបណ្ឌិត
គុណ ញឹមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
បានអនុញ្ញាតឲ្យ ដឹកនាំដោយលោក Mark Stanley អ្នកសម្របសម្រួលកម្មវិធីត្រួតពិនិត្យកុងតឺន័រ (Container
Control Programme-CCP) អមដោយលោក Ian Munro ទីប្រឹក្សារបស់អង្គការ UNODC និងលោកស្រី Helene Phanមន្ត្រីកម្មវិធីជាតិត្រួតពិនិត្យកុងតឺន័ររបស់អង្គការ
UNODCចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងការវាយតម្លៃកម្មវិធីត្រួតពិនិត្យកុងតឺន័រនៅឃ្លាំងទំនិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
CCU-Air
PNHនិងការបង្កើតអង្គភាព CCU-Air (Air
Cargo)របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ក្នុងឱកាសនោះ លោក Ian Munroបានធ្វើបទបង្ហាញស្តីអំពីកម្មវិធីត្រួតពិនិត្យកុងតឺន័ររបស់ UNODC-WCO-ICAO
(Container Control Prgoramme Air)។ អង្គភាព Air Cargo
Unit ដើរតួនាទីសំខាន់ក្នុងការការពារព្រំដែន,ការពារសន្តិសុខ, អនុវត្តច្បាប់, សម្រួលពាណិជ្ជកម្ម, បង្ក្រាបអំពើរត់គេចពន្ធ ទប់ស្កាត់បទឧក្រិដ្ឋឆ្លងកាត់ព្រំដែន
និងចំាបាច់តម្រូវឱ្យស្ថាប័នគយជាអ្នកនាំមុខ និងមានការចូលរួមពី នគរបាលជាតិ និងភ្នាក់ងារសន្តិសុខអាកាសចរណ៍
ជាដើម។
ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត គុណ ញឹមបានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងកម្មវិធីត្រួតពិនិត្យកុងតឺន័រនៅឃ្លាំងទំនិញ
CCU-Air
PNHនិងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការ
UNODCដោយពង្រីកបន្ថែមនូវកម្មវិធី CCU- Air
(Air Cargo) បន្ទាប់ពីការអនុវត្តកម្មវិធី CCP ជាពិសេសពិនិត្យលទ្ធភាពក្នុងការបង្កើតអង្គភាព CCU-Air (Air
Cargo) របស់ អគរ ដោយប្រទេសកម្ពុជានឹងក្លាយជាប្រទេសទី១
ក្នុងចំណោមប្រទេសសមាជិកអាស៊ានដែលនឹងអនុវត្តកម្មវិធី CCU-Air (Air
Cargo) និងជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន
៩ រួមមានប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដេស្ស គុយបា ហ្សកហ្ស៊ី ហ្សកដានី ប៉ាគីស្ថាន
ស្រីលង្ការ អ៊ុយក្រែន និងកម្ពុជា ដែលចូលរួមកម្មវិធី CCU-Air (Air
Cargo) គាំទ្រដោយ UNODC។
Comments
Post a Comment