Posts

ឯកឧត្តម ពេជ ឫទ្ធី អគ្គរាជទូតនៃស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្ម

កាលពីថ្ងៃទី១៩ និង២០ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ពេជ ឫទ្ធី អគ្គរាជទូតនៃស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក ( WTO) នៅទីក្រុងហ្សឺណែវ ជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ចកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្មអង្គការ WTO ដែលបានប្រព្រឹត្តិទៅនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ កិច្ចប្រជុំចង្អៀតនេះមានការចូលរួមពីសមាជិករបស់អង្គការ WTO ចំនួនប្រមាណ ៥០ ប្រទេស ហើយធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើកិច្ចការងារ ដែលត្រូវធ្វើបន្តបន្ទាប់ពីសន្និសីទរដ្ឋមន្រ្តីពាណិជ្ជកម្មលើកទី១១ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងប៊ូណូស អ៊ែរ៉ែស ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ពេជ ឫទ្ធី បានលើកឡើងថា កម្ពុជាគាំទ្រឲ្យបន្តការចរចាក្រោមអង្គការ WTO ដើម្បីពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ប៉ុន្តែទាមទារឲ្យមានការយកចិត្តទុកដាក់ជាពិសេសដោយផ្តល់នូវភាពអនុគ្រោះបទបញ្ញត្តិ ការកសាងសមត្ថភាព និងជំនួយបច្ចេកទេសដល់ប្រទេសអភិវឌ្ឍន៍តិចតួច។ ឯកឧត្តម ក៏បានទាមទារឲ្យសមាជិកអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ អន...

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ មន្រ្តីត្រូវដើរតួជាអ្នកផ្សព្វផ្សាយ ដើម្បីលើកស្ទួយភាពប្រកួតប្រជែង និងទាក់ទាញការវិនិយោគកាន់តែច្រើនមកកម្ពុជា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញឲ្យអាជ្ញាធរ និងមន្ត្រីអង្គភាពជំនាញពាក់ព័ន្ធ ដើរតួជាអ្នកផ្សព្វផ្សាយ​លើកកម្ពស់កិត្តិនាម និងភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បី​ទាក់ទាញវិនិយោគិន សំដៅនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចជូនប្រជាជន និងប្រទេសជាតិ។ សំណើរបស់ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មថ្មីខេត្តឧត្តរមានជ័យ ដែលរៀបចំឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅសាលាខេត្តឧត្តរមានជ័យ​ ដែលមានការចូលរួមពីក្រុមប្រឹក្សាខេត្ត អាជ្ញាធរដែនដី និងមន្ត្រីរាជការចំនួន ២៤០នាក់។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់មន្ត្រី និងផ្នែកពាក់ព័ន្ធទាំងអស់ រួមគ្នាផ្សព្វផ្សាយអំពីតម្រូវការទីផ្សារក្រៅប្រទេសដល់ផលិតករ និងប្រជាកសិករ ព្រមទាំងជួយបំផុសជំរុញចលនា « ខេត្ដមួយ ផលិតផលមួយ » ឲ្យបានទូលំទូលាយ ដើម្បីកៀងគរវិនិយោគិន ឲ្យចូលមកធ្វើជំនួញ និងវិនិយោគនៅក្នុងមូលដ្ឋាន សំដៅបង្កើតការងារ កាត់បន្ថយចំណាកស្រុក និងបង្កើនប្រាក់ចំណូលជូនខេត្ត និងប្រជាជន។ កត្តាសំខាន់មួយ ក្នុងចំណោមកត្តាសំខាន់ដទៃទៀតគឺ យើងត្រូវចេះជួយរកទីផ្សារ ថែរក្សាទីផ្សារ និងឆ្លើយតបនឹងអ្វីដ...

ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុងដឹកនាំដោយឯកឧត្ដម អ៊េតវឺត យ៉ាវ (Edward Yau) លេខាធិការទទួលបន្ទុកកិច្ចការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

នាថ្ងៃច័ន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៣ រសៀល នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុងដឹកនាំដោយឯកឧត្ដម អ៊េតវឺត យ៉ាវ ( Edward Yau) លេខាធិការទទួលបន្ទុកកិច្ចការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ គណៈប្រតិភូនាពេលនេះមានសមាជិកសរុបចំនួន ៦៩នាក់ មកពីក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង , រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង , ការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុងប្រចាំនៅសិង្ហបុរី និងក្រុមហ៊ុនចំនួន ៣០ ដែលមានសកម្មភាពក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ , បច្ចេកវិទ្យា , សំណង់ និងសេវាកម្មអាជីព (ច្បាប់និងគណនេយ្យ)។ ឯកឧត្តម សុខ ចិន្តាសោភា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនិងវាយតម្លៃខ្ពស់ ដល់គណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃធ្វើដំណើរមកស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាពវិនិយោគ នៅកម្ពុជា។ ឯកឧត្ដមបានជម្រាបជូនគណៈប្រតិភូពីភាពអំណោយផលនៃបរិយាកាសវិនិយោគ ជាពិសេស ស្ថិ...

ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មទីក្រុងហុងកុង ក្នុងគោលបំណងស្វែងរកឱកាសវិនិយោគពាក់ព័ន្ធនឹងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា

តាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការ​ក្រសួង​សាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីក្រុមប្រឹក្សា​អភិវឌ្ឍន៍ពាណិជ្ជកម្មទី​ក្រុង​ហុងកុង ដឹក​នាំដោយ​ឯកឧត្តម Edward YAU ទទួលបន្ទុកការិយាល័យ​អភិវឌ្ឍន៍សេដ្ឋកិច្ច និង ពាណិជ្ជកម្ម។ ប្រភពដដែលបានគូសបញ្ជាក់ថា ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណង​ស្វែងរកឱកាសវិនិយោគ​ពាក់ព័ន្ធ​នឹងការស្តារឡើងវិញនូវ​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​របស់កម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តមទេស​រដ្ឋមន្រ្តី បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានាពេល​បច្ចុប្បន្ន រួមមាន៖ ការស្ថាបនា បណ្តាញផ្លូវថ្នល់ ការធ្វើឱ្យប្រសើរឡើងនូវផ្លូវដែក​ភាគខាងត្បូង និងខាងជើង​ភ្ជាប់ទៅនឹង បណ្តាប្រទេសអាស៊ាន និងសក្ដានុពលផ្លូវដែក រវាងទីក្រុងភ្នំពេញទៅកាន់​ទីក្រុងហូជីមិញ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរ អំពីគម្រោងនានានៅក្រុងព្រះសីហនុ រួមមា...

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមក្នុងព្រឹត្តការណ៍កិច្ចប្រជុំកំពូលធុរកិច្ច (Business Summit) ដែលបានរៀបចំឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី

នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមក្នុងព្រឹត្តការណ៍កិច្ចប្រជុំកំពូលធុរកិច្ច ( Business Summit) ដែលបានរៀបចំឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ប្រព្តឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៨។ ជាផ្នែកមួយនៃកិច្ចប្រជុំធុរកិច្ចកំពូលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូធុរកិច្ចកម្ពុជាចូលរួមនៅក្នុងវេទិកាអ្នកដឹកនាំធុរកិច្ច ( CEO Forum) ក្រោមអធិបតីភាព ឯកឧត្តម ម៉ាលខម ធើនប៊ុល ( Malcolm Turnbull) នាយករដ្ឋមន្ត្រីអូស្ត្រាលី និង ឯកឧត្តម ចូកូ វីដូដូ ( Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី។ ក្រៅពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាមួយក្រោមប្រធានបទស្ដីពី « កិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី » ដែលមានការចូលរួមពីអភិបាលរតនាគារ ( Treasurer) អូស្ត្រាលី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងថៃ។ ខ្លឹមសាររួមនៃកិច្ចពិភាក្សាឃើញថា បណ្ដាប្រទេសអាស៊ានដែលមានវត្តមាន និងអូស្ត្រាលីគាំទ្រយ៉ាងមុតមាំលើពាណិជ្ជកម្មសេរី ជាពិសេសកិច្ចស...

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយឯកឧត្តម អេដវ៉ាដ យ៉ូ (Edward Yau) អគ្គលេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុង នៅទីស្តីការក្រសួងពាណិជ្ជកម្ម

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាល​ពីថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយឯកឧត្តម អេដវ៉ាដ យ៉ូ ( Edward Yau) អគ្គលេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់​រដ្ឋបាលពិសេសហុងកុង នៅទីស្តីការក្រសួង​ពាណិជ្ជកម្ម។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជា និងហុងកុង បានប្តេជ្ញាបន្តពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្មទ្វេភាគីថែមទៀត ដើម្បីនាំមកនូវអត្ថប្រយោ ជន៍សម្រាប់ប្រជាជន និងវិស័យ​សេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងអំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុង​ការ​ប្រែក្លាយកម្ពុជាឱ្យ​ទៅជាប្រទេសដែល​មានចំណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមាន​ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូហុងកុង អំពីគោលនយោបាយគាំពារវិនិយោគិន និង​ការ​លើកទឹកចិត្តផ្សេងៗ​របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានសំណូមពរ​ឱ្យមានការរៀបចំវេទិកា​ជំរុញ​ពាណិជ្ជកម្មទ្វេភាគី នៅក្...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្រ្តាលី

នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ លោក Malcolm Turnbull នាយករដ្ឋមន្រ្តីអូស្រា្តលីរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Jeremy Johnson ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្រ្តាលី នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ នៅក្នុងជំនួបនេះ លោក Jeremy Johnson បានបញ្ជាក់ថាលោកតែងតែជំរុញអោយមានឱកាសនៃការធ្វើពាណិជ្ជកម្មជាច្រើន ដែលនាំមកនូវផលប្រយោជន៍រវាងអាស៊ាន និងអូស្ត្រាលី។ លោក Jeremy Johnson នឹងខិតខំពង្រឹងកិច្ចសហការជាមួយវិស័យឯកជន ជាពិសេសលើការវិនិយោគ ពាណិជ្ជកម្មទៅកាន់ប្រទេសសមាជិកអាស៊ានទាំងអស់រួមទាំងកម្ពុជា។ ទន្ទឹមនឹងនេះដែរ លោកនឹងយកចិត្តទុកដាក់សិក្សាស្វែងយល់អោយកាន់តែច្បាស់អំពីឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលីជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ កាលពីឆ្នាំ២០០៦ ក្នុងពេលដែសម្តេចតេជោបានធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលីគឺបានចុះហត្ថលេខាក្នុងការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សម្តេចបានសួរបញ្ជាក់ផងដែរថា តើតក្រុមប្រឹក្សា...

ក្រុមហ៊ុន សហគ្រាសផលិតផលឧស្សាហកម្មចំនួន១០០ មកពីប្រទេសចិន និងកម្ពុជារួមគ្នារៀបចំពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិជាលើកដំបូងនៅកម្ពុជា

ក្រុមហ៊ុន សហគ្រាសផ្នែកផលិតផលឧស្សាហកម្ម កសិកម្ម និងផលិតផលអេឡិច ត្រូនិកចំនួន១០០ មកពីខេត្ដហ៊ូណាន និងខេត្ដសានតុងនៃប្រទេសចិន រួមជាមួយសហ គ្រាសនៅក្នុងប្រទេសកម្ពុជា បានរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិជាលើកដំបូង នៅកម្ពុជា ដើម្បីពង្រីកសក្ដានុពលផ្នែកវិនិយោគ និងពង្រឹងទំនាក់ទំនងរវាងក្រុមហ៊ុនសហគ្រាស ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិលើកទី១នៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានមាន ប្រសាសន៍ថា ការរៀបចំសហការពិព័រណ៍ពាណិជ្ជកម្មរវាង ក្រុមហ៊ុន សហគ្រាសចិន និងកម្ពុជានេះ គឺបានផ្ដល់នូវផលចំណេញច្រើនដល់អ្នកវិនិយោគ និងពាណិជ្ជករ ដែលបានបើកអាជីវកម្ម នៅកម្ពុជា ជាពិសេសពង្រឹងទំនាក់ទំនងល្អរវាង រដ្ឋាភិបាលចិន អ្នកវិនិយោគិនចិន ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងពាណិជ្ជករកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា ការចូលមកវិនិយោគរបស់ក្រុមហ៊ុនចិនច្រើននៅកម្ពុជា បានផ្ដល់នូវផល ប្រយោជន៍ជាច្រើនដល់ការរីកចម្រើនផ្នែកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា មានការងារធ្វើកាន...

កាណាដាសន្យាបន្តបញ្ជាទិញផលិតផលវាយនភ័ណ្ឌពីកម្ពុជាបន្ថែមទៀត

មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ភាគីកាណាដា នឹងបន្តបញ្ជាទិញទំនិញផ្នែកវាយនភ័ណ្ឌសម្លៀកបំពាក់ ពីកម្ពុជាថែមទៀត ខណៈដែលប្រទេសកាណាដា បានដកការបញ្ជាទិញពីប្រទេសមួយចំនួនហើយ។ ថ្លែងប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាការងារ រវាងលោកជំទាវ ដូណាកា ប៉ូតូ ( DONICA POTTIE) ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃ ទី១៦ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា រហូតមកដល់ពេលនេះកាណាដា បានដកការបញ្ជាទិញពីប្រទេសមួយចំនួន ប៉ុន្តែចំពោះប្រទេសកម្ពុជារក្សានៅដដែល។ ឯកឧត្តមបានបន្តថា ដោយឡែកតម្លៃនៃការនាំចេញទៅកាន់កាណាដា ក៏ស្ថិតក្នុងភាពល្អប្រសើរ ដែលភាគីកាណាដាបានផ្តល់ភាពអនុគ្រោះសម្រាប់ការនាំចូល ដោយគិតមកទល់ពេលនេះ មានចំនួនជាង៩០លានដុល្លារអាម៉េរិក។ ​           ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា កត្តាដែលកាណាដានៅតែបន្តបញ្ជា ទិញ ដោយសារកម្ពុជាមានគោលនយោបាយរបស់រដ្ឋាភិបាលល្អ ដូចជាការដោះស្រាយ លក្ខខណ្ឌការងារប្រាក់ឈ្នួលកើនឡើង និងធ្វើឱ្យមានបញ្ហាប្រកួតប្រជែង...

កិច្ចប្រជុំគណៈកម្មាធិការរួមសម្រាប់កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គលើកទី៦

បើតាមគេហទំព័រហ្វេសប៊ុករបស់​ក្រសួងសាធារណការ និងដឹក​ជញ្ជូន បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​អញ្ជើញ​ចូលរួមកិច្ចប្រជុំគណៈ​កម្មាធិការរួម សម្រាប់កិច្ចព្រមព្រៀង​សម្រួលការដឹកជញ្ជូន​ឆ្លងកាត់ព្រំដែន នៃ​មហាអនុតំបន់​មេគង្គលើកទី៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ប្រភពដដែលបានគូសបញ្ជាក់ថា កិច្ចប្រជុំត្រូវបានដឹកនាំដោយ ឯកឧត្តម Nguyen Van The រដ្ឋមន្រ្តី​ដឹក​ជញ្ជូន​វៀតណាម និងលោក Hideaki Iwasaki នាយកតំណា​ង​ប្រទេសប្រចាំនៅ​ប្រទេសថៃ នៃធនាគារ​អភិវឌ្ឍន៍អាស៊ី​( ADB) និងមានការចូលរួមពី​បណ្តារដ្ឋមន្រ្តី​ដឹកជញ្ជូន នៃមហាអនុតំបន់​មេគង្គ តំណាងមកពី​ប្រទេសកម្ពុជា ឡាវ ភូមា ថៃ វៀតណាម និងចិន ក្រុមការងារនៃ​ធនាគារអភិវឌ្ឍន៍អាស៊ី និងតំណាងរដ្ឋាភិបាល​អូស្រ្តាលី។ នៅក្នុងឱកាសនោះ បណ្តារដ្ឋមន្រ្តីបានសម្តែងការពេញចិត្ត និងបានប្រកាសការ​បញ្ចប់ការ​ចុះហត្ថលេខា​លើអនុស្សរណៈ​នៃការយោគយល់គ្នា “ ការប្រមូលផលដំបូង ” នៃការអនុវត្តកិច្ចព្រមព្រៀង​សម្រួលការដឹក​ជញ្ជូនឆ្លង​កាត់ព្រំដែននៃ​មហាអនុត...