Posts

ក្រសួងការងារ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ទិសដៅការងារឆ្នាំ២០១៨ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ២០១៤-២០១៨

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ទិសដៅការងារឆ្នាំ២០១៨ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ ថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៨ នាទីស្តីការក្រសួងការងារ។ សន្និបាតនេះ គឺរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០១៧ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ និងបញ្ហាប្រឈមមួយចំនួន ដើម្បីដាក់ចេញនូវទិសដៅសម្រាប់អនុវត្តការងារនៅឆ្នាំ២០១៨ សំដៅបង្កើននូវប្រសិទ្ធភាពការងារឱ្យស្របទៅ និងកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ព្រមទាំងខិតខំសម្រេចឱ្យបានជាលទ្ធផលផ្លែផ្កានូវ រាល់ផែនការយុទ្ធសាស្រ្ត និងគោលនយោបាយនានាដែលបានដាក់ចេញ ជាពិសេស គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណ និងកោតសរសើរខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរា...

ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបជាមួយសមាគមផលិតករ LA MAISON DU GRUYÈRE ដើម្បីពង្រីកការប្រើប្រាស់ និងស្វែង រកដៃគូនាំចេញ “ម្រេចកំពត”ឲ្យបានកាន់តែទូលំទូលាយថែមទៀត LA MAISON DU GRUYÈRE

( ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ឆ្លៀតឱកាសក្នុងពេល​តម្កល់លិខិតុបករណ៍នៃការចូលជាសមាជិកច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោន អំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាជាមួយសមាគមផលិតករ LA MAISON DU GRUYÈRE លោក M. Eric Thevenod ទីប្រឹក្សាផ្នែកម៉ាកសម្គាល់ភូមិ​សាស្ត្រទំនិញនៃវិទ្យាស្ថានកម្មសិទ្ធិបញ្ញា លោក Georges Magnin តំណាងភោជនីយដ្ឋាន នៃសហព័ន្ធស្វីស ដើម្បីពង្រីកការប្រើប្រាស់ និងស្វែងរកទីផ្សារនាំចេញ “ ម្រេចកំពត ” ឲ្យបានកាន់តែទូលំទូលាយថែមទៀត និងអញ្ជើញទស្សនាខ្សែចង្វាក់ផលិតកម្មឈីស LA GRUYÈRE ដែលជាឈ្មោះប្រភពដើមទំនិញបានការពារ និងមានកិត្តិនាមល្បីល្បាញ ដើម្បីស្វែងយល់ពីការអនុវត្ត និងស្រង់យកបទពិសោធន៍ល្អៗ ក្នុងការអភិវឌ្ឍភូមិមួយផលិតផលមួយ ការបង្កើតការងារ ការទាក់ទាញភ្ញៀវទេសចរ និងការកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក តាមរយៈការប្រើប្រាស់ឈ្មោះប្រភពដើមទំនិញ ឬម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៃសហព័ន្ធស្វីសផងដែរ។ សូមបញ្ជាក់ថា ប្រវត្តិនៃឈ្...

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន ០៤ បន្ថែមទៀត

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ” ជូនដល់ក្រុមហ៊ុនចំនួន ០៤ បន្ថែមទៀតរួមមានដូចខាងក្រោម៖ ១) “V.C.O.F.F APPAREL CO., LTD.”: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥ , ៧៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៨២៦កន្លែង។ ២) “Bai Hong Cambo Co., Ltd.”: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ ខ្សែភ្លើង និងកេសកាតុង , មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង , មានទុនវិនិយោគចំនួន ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង។ ៣) “Da Chao Shong Composites Technology Cambodia Co., Ltd.”: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារកង់ និងម៉ូតូ , មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេងបាវិត ខេត្តស្វាយរៀង , មានទុនវិនិយោគប្រមាណ ២ , ៣៨លានដុល្លារអាមេរិក និងអាចបង្កើតការងារ...

អភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ខេត្តជាំងស៊ូស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាព

កាលពីថ្ងៃសោរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូខេត្តជាំងស៊ូ ដែលដឹកនាំដោយលោក Huang Xi Qiang អនុប្រធានមន្ទីរការបរទេសនៃខេត្តជាំងស៊ូ ស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាព។ លោក Huang Xi Qiang មានប្រសាសន៍ថា រដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យខេត្តជាំង ស៊ូចុះកិច្ចព្រមព្រៀង ចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុ តបតាមការស្នើសុំនាពេល កន្លងមក ហើយតាមរយៈកិច្ចព្រម    ព្រៀង នេះនឹងធ្វើឱ្យ ខេត្តទាំងពីរមានទំនាក់ ទំនងកាន់តែជិត ស្និទ្ធ ដើម្បីជំរុញអ្នកវិនិយោគចិនមកកាន់ ខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។ លោក Huang Xi Qiang បានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ជាស្ពានមួយដ៏សំខាន់ក្នុង ការទំនាក់ទំនងរវាងអ្នកវិនិយោគ និងទេសចរ មកធ្វើការបណ្តាក់ ទុនវិនិយោគ និងដំណើរកម្សាន្តនៅ ខេត្តព្រះសីហនុ ក្នុងនោះរដ្ឋបាលខេត្តជាំងស៊ូ ក៏មាន គម្រោងជួយខេត្តព្រះសីហនុនូវលើវិស័យមួយចំនួន មានដូចជា ការបណ្តុះបណ្តាលធនធាន មនុស្សការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងវិស័យ កសិកម្...

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំ គណៈប្រតិភូអញ្ជើញទៅកាន់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីស

កាលពីថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ដើម្បីធ្វើការ តម្កល់លិខិតុបករណ៍នៃការចូលជាសមាជិកច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោន អំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញ។ នេះបើតាមការបញ្ជាក់ពីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃនេះបានបង្ហាញឱ្យឃើញពីចក្ខុវិស័យ និងវឌ្ឍនភាពថ្មីមួយទៀតរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សារភ្ជាប់ជាមួយយន្តការ អន្តរជាតិ សម្រាប់ការស្នើសុំចុះបញ្ជីការពារឈ្មោះ      ប្រភព ដើមទំនិញ និងម៉ាកសម្គាល់ ភូមិសាស្រ្តទំនិញជាលក្ខណៈអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា តាមរយៈការដាក់ពាក្យស្នើសុំតែមួយនៅអង្គការ WIPO ដោយគ្រាន់តែ បង់កម្រៃសេវាជូនទៅអង្គការ WIPO និងបង់កម្រៃសេវាចុះបញ្ជីជូន ភាគីហត្ថលេខីណាមួយនោះ កម្ពុជានឹង ទទួលបាននូវការការពារ ជាលក្ខណៈអន្តរជាតិក្នុង បូរណភាពដែនដីនៃភាគីហត្ថលេខីនោះ ដោយមិនចាំ បាច់ចំណាយថវិកាជួល មេធាវីតំណាងឱ្យការស្នើសុំចុះបញ្ជីក្នុងភាគីហត្ថលេខីនីមួយៗនោះឡើយ។ លើស    ពីនេះ ការចូលជាសមា...

វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

យោងទៅតាមផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នា​ព្រឹកថ្ងៃ​ពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា​ ឆ្នាំ២០១៨ នៅទីស្ដីការក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ឯកឧត្ដម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ព្រមទាំងលោក សុខ ណារិន តំណាង​ប្រចាំ​ប្រទេស​នៃអង្គការសហប្រជាជាតិដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម ( UNIDO) និង​លោក Cheng Qingtao អនុប្រធាន​សភាពាណិជ្ជកម្ម​អន្តរជាតិ​ចិន បាន​ដឹកនាំវេទិកា​ធុរកិច្ច ​និង​វិនិយោគ​កម្ពុជា-ចិន ឆ្នាំ២០១៨ ដោយ​មាន​ការ​ចូល​រួមពី​សំណាក់​ថ្នាក់​ដឹកនាំ និង​តំណាង​ក្រសួង ស្ថាប័នកម្ពុជា​ដែល​ពាក់ព័ន្ធ , តំណាង​សមាគមរោងចក្រកាត់​ដេរនៅកម្ពុជា , ព្រមទាំង​ថ្នាក់ដឹកនាំ និងមន្ត្រី​នៃ​សភាពាណិជ្ជកម្ម​អន្តរជាតិ​ចិន , ក្រុម​ប្រឹក្សា​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​ចិន ,​ UNIDO Green Industry Platform China Chapter Office និងតំណាងក្រុម​ហ៊ុនចិនចំនួន​ប្រមាណ ៤០ក្រុម​ហ៊ុន ដើម្បី​សិក្សា​ស្វែងយល់​​ពីកាលានុវត្ត​ភាព និង​សក្ដានុពល​ធុរកិច្ច និ​ងវិនិយោគ​នៅកម្ពុជា។ វេទិកា​នេះ បាន​ផ្ដល់​នូវ​ឱកាសសម្រាប់​ការជួប​​ពិភាក្សាគ្នា​រវាង​ក្រុម​ហ៊ុន​ដែលកំពុងមាន​សកម្ម...

ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមសន្និបាតថ្នាក់រដ្ឋមន្ត្រីក្រោមកម្មវិធីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការ OECD ក្រោមប្រធានបទ “អាស៊ានប្រកបដោយបរិយាប័ន្ន ”

យោងទៅតាមផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារ Prince Hotel Tokyo តបតាមការអញ្ជើញរបស់ ឯកឧត្តម តារ៉ូ កូណូ ( Taro Kono) រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសជប៉ុន និង លោក អានហ្គែល ហ្គូរៀ ( Angel Gurria) អគ្គលេខាធិការអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍ ( OECD) ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអមដំណើរពីសំណាក់ ឯកឧត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមសន្និបាតថ្នាក់រដ្ឋមន្ត្រីក្រោមកម្មវិធីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការ OECD ក្រោមប្រធានបទ “ អាស៊ានប្រកបដោយបរិយាប័ន្ន ” ។ នៅក្នុងបទអន្តរាគមន៍ក្រោមប្រធានបទ “ អាស៊ានប្រកបដោយបរិយាប័ន្នតាមរយៈការតភ្ជាប់ ” ឯកឧត្តម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលអាស៊ានសម្រេចបាននាពេលកន្លងមក និងបានជម្រាបជូនអង្គសន្និបាតអំពីគោលនយោបាយរបស់កម្ពុជាក្នុងការតភ្ជាប់ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីចូលរួមនៅក្នុងខ្សែសង្វាក់តម្លៃតំបន់ ដែលនឹងប្រែក្លាយតំបន់អាស៊ានឱ្យទៅជារោងចក្ររបស់អាស៊ី ក៏ដូចជាទាក់ទាញការវ...

ក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពកម្មវិធីការងាររាជរដ្ឋាភិបាលក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក

នៅព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នាទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពកម្មវិធីការងាររាជរដ្ឋាភិបាលក្រោមក្របខ័ណ្ឌអង្គការ   WTO ដោយមាន​ការចូលរួមពីតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ២៨ក្រសួង-ស្ថាប័ន។ កិច្ចប្រជុំនេះ បាន​ផ្តោត​សំខាន់លើចំណុចពីរសំខាន់ៗ គឺទី១ លទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ​គោលនយោបាយពាណិជ្ជកម្មលើកទី២របស់កម្ពុជា និងទី២ ការពិភាក្សាលើកម្មវិធីការងាររបស់រាជរដ្ឋាភិបាល WTO Work Program គឺដើម្បីតាមដានវឌ្ឍនភាពកម្មវិធីការងាររបស់រាជរដ្ឋាភិបាល ដែលត្រូវធ្វើក្រោយពេលចូលជាសមាជិកអង្គការ WTO កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ និងក្រោយកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មលើកទី១ កាលពីថ្ងៃទី០១ និងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១១។ ឯកឧត្តម ប្រធានអង្គប្រជុំ បានបញ្ជាក់ថា កម្ពុជាបានចូលរួមប្រជុំត្រួតពិនិត្យឡើងវិញ​គោលនយោបាយពាណិជ្ជកម្មលើកទី២ កាលពីថ្ងៃទី២១ និងទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រកបដោយលទ្ធផលជាផ្លែផ្កា និងទទួលបានការសាទរពីសមាជិកផ...

មន្ត្រីស្ថានទូតចិនឈ្វេងយល់ពីស្ថានភាពវិនិយោគនិងភ្ញៀវទេសចរចិននៅខេត្តព្រះសីហនុ

មន្ត្រីស្ថានទូតចិនដឹកនាំដោយលោកស្រី Zuo Wenxing អនុប្រធានក្រុមបេសកកម្ម និង ជាទីប្រឹក្សានយោបាយ នៃស្ថានទូតចិនប្រចាំនៅកម្ពុជា បានជួបសំដែងការ គួរសមជាមួយ អភិបាលខេត្តព្រះសីហនុ និងឈ្វេងយល់ពីស្ថានភាពអ្នកវិនិយោគ និងភ្ញៀវទេសចរចិន ដែល មកបណ្តាក់ទុនរកស៊ីលើវិស័យរោងចក្រ សណ្ឋាគារ កាស៊ីណូ និងសេវាកម្មផ្សេងៗ នៅខេត្តព្រះសីហនុ។ ជំនួបនេះបានធ្វើឡើង កាលពីរសៀលថ្ងៃ៦រោជ ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧      ខែមីនា ឆ្នាំ២០១៨។ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងរយៈពេលពីរឆ្នាំ ចុងក្រោយនេះ ខេត្តព្រះសីហនុកំពុងទទួលបានការវិនិយោគ និងការ អភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ដោយ សារមានអ្នកវិនិយោគ និងភ្ញៀវទេសចរចិន មកធ្វើការវិនិ យោគលើវិស័យឧស្សាហកម្ម រោងចក្រ សណ្ឋាគារ កាស៊ីណូ និងសេវាកម្មផ្សេងៗ ទៀតក្នុងខេត្តព្រះសីហនុ ។ ឯកឧត្តមអភិបាលខេត្តបន្តថា ក្នុងនាមរដ្ឋបាល ខេត្តព្រះសីហនុ ស្វាគមន៍ចំពោះអ្នកវិនិយោគ និងទេសចរចិន ក៏ដូចជាអ្នកវិនិយោគ និងទេសចរមកពីគ្រប់ ប្រទេស ដែលមានបំណងមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅ ខេត្តព្រះសីហនុ ក្នុងការធានាការពារសន្តិសុខ សុវត្...

ក្រសួងអប់រំពង្រីកការបណ្តុះបណ្តាលជំនាញធុរកិច្ចដល់សិស្សកម្រិតវិទ្យាល័យនៅ ទូទាំងប្រទេសក្នុងឆ្នាំ២០១៨នេះ

ក្រសួងអប់រំយុវជននិងកីឡាបានពង្រីកការបណ្តុះបណ្តាល ជំនាញធុរកិច្ចដល់សិស្សកម្រិតវិទ្យាល័យនៅទូទាំងប្រទេសក្នុងឆ្នាំ២០១៨នេះដើម្បីឱ្យសិស្សចេះបង្កើតមុខរបរ ដោយខ្លួនឯង ឬអាចរកការងារធ្វើបានសមរម្យនៅក្នុងសង្គម។ ឯកឧត្តម តូច ជឿន អគ្គនាយកយុវជននៃក្រសួងអប់រំយុវជននិងកីឡាបានមានប្រ សាសន៍ថា ក្នុងឆ្នាំ២០១៨នេះ ក្រសួងនឹងពង្រីកការបណ្តុះបណ្តាលជំនាញធុរកិច្ចដល់ សិស្ស ប្រមាណ៥០០នាក់នៅតាមវិទ្យាល័យចំនួន២៥ នៅទូទាំងប្រទេស ដើម្បីបង្កលទ្ធភាព ឱ្យសិស្ស អាចរកការងារធ្វើនៅតាមបណ្តាក្រុមហ៊ុន ឬអាចទៅបង្កើត មុខរបរដោយខ្លួនឯង បង្កើតការងារជួនដល់ប្រជាពលរដ្ឋបង្កើនប្រាក់ចំណូលដល់ក្រុមគ្រួសារក៏ដូចជាសេដ្ឋកិច្ច ជាតិ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីការអនុវត្តគម្រោងសាកល្បងការ អប់រំសហគ្រិនភាព « ការយល់ដឹងអំពីធុរកិច្ច » កាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម តូច ជឿន បានបញ្ជាក់ថា ជំនាញធុរកិច្ច នេះគឺបង្ហាត់បង្រៀនសិស្សនូវជំនាញទាក់ទិននឹង ការបង្កើតគំនិតធ្វើអាជីវកម្ម ភាពជាអ្នកដឹក នាំ និងផ្តល់ឱកាសឱ្យសិស្សបានអនុវត្តន៍ជាក់ស្តែងបាន ច្រើននៅក្នុងថ្នាក់រៀនផងដែរ។ លោក ទុន សុភ័ណ អ្នកសម្របសម្រួលអង្គ...