តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន ០៤ បន្ថែមទៀត
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន
គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន ០៤ បន្ថែមទៀតរួមមានដូចខាងក្រោម៖
១)“V.C.O.F.F
APPAREL CO., LTD.”:គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់
ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
មានទុនវិនិយោគប្រមាណ ៥,៧៧លានដុល្លារអាមេរិក
និងអាចបង្កើតការងារបានចំនួន ៣.៨២៦កន្លែង។
២)“Bai Hong
Cambo Co., Ltd.”:គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ
ខ្សែភ្លើង និងកេសកាតុង, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា
រីសស៍ ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន
២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង។
៣) “Da Chao
Shong Composites Technology Cambodia Co., Ltd.”: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារកង់ និងម៉ូតូ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេងបាវិត
ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ២,៣៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៧កន្លែង។
៤)“ WON FULL
ENTERPRISE CO., LTD.”:គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ
តែមផ្លាស្ទិក និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៣កន្លែង។
ប្រភព៖ CDC