ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមសន្និបាតថ្នាក់រដ្ឋមន្ត្រីក្រោមកម្មវិធីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការ OECD ក្រោមប្រធានបទ “អាស៊ានប្រកបដោយបរិយាប័ន្ន ”
យោងទៅតាមផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨
នៅសណ្ឋាគារ Prince Hotel Tokyo តបតាមការអញ្ជើញរបស់
ឯកឧត្តម តារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសជប៉ុន
និង លោក អានហ្គែល ហ្គូរៀ (Angel Gurria) អគ្គលេខាធិការអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍ
(OECD)
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអមដំណើរពីសំណាក់ ឯកឧត្តម រស់
សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមសន្និបាតថ្នាក់រដ្ឋមន្ត្រីក្រោមកម្មវិធីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការ
OECD
ក្រោមប្រធានបទ “អាស៊ានប្រកបដោយបរិយាប័ន្ន”។
នៅក្នុងបទអន្តរាគមន៍ក្រោមប្រធានបទ “អាស៊ានប្រកបដោយបរិយាប័ន្នតាមរយៈការតភ្ជាប់” ឯកឧត្តម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលអាស៊ានសម្រេចបាននាពេលកន្លងមក
និងបានជម្រាបជូនអង្គសន្និបាតអំពីគោលនយោបាយរបស់កម្ពុជាក្នុងការតភ្ជាប់ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន
ដើម្បីចូលរួមនៅក្នុងខ្សែសង្វាក់តម្លៃតំបន់ ដែលនឹងប្រែក្លាយតំបន់អាស៊ានឱ្យទៅជារោងចក្ររបស់អាស៊ី
ក៏ដូចជាទាក់ទាញការវិនិយោគពីបរទេសនិងបង្កើតការងារបន្ថែមទៀត។
ប្រភព៖ CDC