Posts

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជំរុញឱ្យសហគ្រាសធនតូចនិងមធ្យម ពង្រឹងគុណភាពផលិតផល

ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា បច្ចុប្បន្ននេះ សហគ្រាសធនតូច និងមធ្យម ដែលបានដាក់ពាក្យប្រឡងកម្ម វិធី ស៥ នៅមាន ចំនួនតិចនៅឡើយ ដូច្នេះលោកសូមជំរុញឱ្យសហគ្រាសធនតួច និងមធ្យមពង្រឹងគុណភាព ផលិតផល ដើម្បីប្រគួតប្រជែងទីផ្សារក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅទីផ្សារ អន្តរជាតិឱ្យកាន់តែច្រើន។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ កម្មវិធីពាន់រង្វាន់ ស៥​ ប្រចាំឆ្នាំ២០១៨ នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខា​​ធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មបានមានប្រសាសន៍ថា គ្រប់សហ គ្រាសធនតួច និងមធ្យម​ទាំងអស់ត្រូវគោរពតាមគោលការណ៍ ស៥ ដែលចេញ ដោយក្រសួង ឧស្សហកម្ម និងសិប្បកម្មគឺសម្រិតសម្រាំងសណ្តាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្ថិតស្ថេរ។ ឯកឧត្តមជំរុញឱ្យសហគ្រាសធនតួច និងម​ធ្យមទាំងអស់គួរតែចូលរួមប្រកួត ប្រជែងកម្មវិធីនេះ ដើម្បី​ទទួលបានអត្ថប្រយោជន៍សម្រាប់សហគ្រាសរបស់ខ្លួន តាមរយៈការ ជឿជាក់ពីអតិថិជន ព្រោះកាលណាអនុវត្តន៍កម្មវិធី ស៥ នេះ មន្ត្រីជំនាញនិងជួយណែនាំ ឱ្យមានការផលិតឱ្យ​​កាន់តែមានគុណភាពឆ្លើយតបទៅ និងតម្រូវការទីផ្សារក្នុងស្រុក និងអន្...

មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម៖ ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពន្ធ នៅឆមាសទី១ ឆ្នាំ២០១៨ សម្រេចបានជាង ៦ប៊ីលានដុល្លារ

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង បានអះអាងថា ការនាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់ឆមាសទី១ នៃឆ្នាំ២០១៨ មានតម្លៃ ៦ , ២២៩លានដុល្លារអាមរិក គឺបានកើនឡើងជាង ១៥% បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ត្រឹមតែ ៥ , ៣៨៦លានដុល្លារអាមេរិក ប៉ុណ្ណោះ។ ការអះអាងរបស់ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល(ជំនាន់ទី២ និងទី៣) និងបើកវគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល (ជំនាន់ទី៤) ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ នៅក្នុងឱកាសនោះ ឯកឧត្តម ឱក ប៊ុង បានគូសបញ្ជាក់ថា សហភាពអឺរ៉ុប អាមេរិក កាណាដា ជប៉ុន ចិន និងអាស៊ាន គឺជាទីផ្សារដែលស្រូបយកផលិតផលកម្ពុជា រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង កាបូប ជ័រកៅស៊ូ អង្ករ ដំឡូងមី និងផលិតផលកសិកម្មផ្សេងៗទៀត។ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការអបអរចំពោះសិក្ខាកាមចំនួន ១១៤នាក់ ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាល ជំនាន់ទី២ និងទី៣ ដោយជោគជ័យ ព្រមទាំងសិក្ខាកាមចំនួន ៦៤នាក...

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បេសកម្មចម្បងរបស់ក្រសួង គឺធានាការលូតលាស់នៃវិស័យឯកជនប្រកបដោយចីរភាព

          រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាថ្មីរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តគាំទ្រការអភិវឌ្ឍវិស័យឯកជននៅកម្ពុជាប្រកបដោយចីរភាព ជាពិសេសប្រែក្លាយវិស័យមួយនេះ ឲ្យទៅជាក្បាលម៉ាស៊ីនថាមវន្តនៃកំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។           “ វិស័យឯកជន គឺជាដៃគូយ៉ាងសំខាន់មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល! យើងមានមោទនភាព នឹងប្រាប់ពិភពលោកថា វិស័យពាណិជ្ជកម្មរបស់កម្ពុជារីកចម្រើន លុះត្រាតែវិស័យឯកជននៅក្នុងប្រទេសយើង មានសកម្មភាពផុសផុល និងរស់រវើក ” ។           ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់សភាពាណិជ្ជកម្មកម្ពុជា ដែលរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ក្រោមការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក-សមាជិកានៃស...

កម្ពុជា-បង់ក្លាដែស នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មទេ្វភាគី

          កម្ពុជា និងបង់ក្លាដែស បានសន្យាពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានដល់ទឹកប្រាក់ ១០០លានដុល្លារ នៅត្រឹមឆ្នាំ២០២០។ ការសន្យានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម តូហ្វែល អាមេត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង់ក្លាដែស ដែលរៀបចំឡើង កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ។           យោងតាមរបាយការណ៍ពីស្ថានទូតបង់ក្លាដែស​ បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស នៅក្នុងឆ្នាំ ២០១៥ មានត្រឹមតែ ៦លានដុល្លារប៉ុណ្ណោះ​ ខណ:ដែលប្រទេសទាំងពីរមានធនធាន​ច្រើន​ និងលទ្ធភាពខ្ពស់សម្រាប់កិច្ចសហការលើវិស័យពាណិជ្ជកម្ម។ នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានរំលឹកឡើងវិញនូវខ្លឹមសារនៃអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងសំខាន់ៗ ដែលកម្ពុជា និងបង់ក្លាដែស បានចុះហត្ថលេខាជាមួយគ្នា កាលពីចុងឆ្នាំ ២០១៧ និងបានទទូចដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តអនុវត្ត...

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី

          សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជាហើយតាម​ជើងយន្តហោះ​ពិសេស នាព្រឹក​ថ្ងៃសុក្រ ១៣កើត ខែពិសាខ ​ឆ្នាំច​ សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ ២០១៨ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល​អាស៊ានលើកទី៣២ ដែល​​​ប្រ​ព្រឹ​ត្ត​ទៅពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៨ ខែ​មេសា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី តបតាមការ​អ​ញ្ជើ​ញ​រប​ស់ឯកឧត្ដម លី សៀនឡុង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋសិង្ហបុរី និង​ជា​ប្រ​ធាននៃកិច្ចប្រជុំកំពូលនោះ។           អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មាន​វត្ត​​មាន សម្ដេច​​ក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យ​សេ​នា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង ឥស្សរជន​សំខាន់ៗមួយ​​ចំនួនទៀត។ ដោយឡែកឯកអគ្គរដ្ឋទូតសិង្ហបុរី​​ប្រ​ចាំ​នៅកម្ពុជា ក៏មានវត្តមានក្នុង​ឱកាសនោះផងដែរ      ...

រាជរដ្ឋាភិបាលកម្ពុជាបន្តជំរុញពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឆ្នាំ ២០២០-២០២៥

          រាជរដ្ឋាភិបាលបន្តជំរុញគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឆ្នាំ២០២០-២០២៥ ដែលកម្ពុជា សម្រេចបានជោគជ័យនូវសូចនាករសំខាន់ៗមួយចំនួនមុនពេលកំណត់ ក្នុងនោះ អត្រាភាពក្រីក្របានធ្លាក់ចុះយ៉ាងលឿនជាងពីចំណុចដៅរបស់គោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាដែលបានកំណត់នៅត្រឹម១៣.៨ភាគរយ ក្នុងឆ្នាំ២០១៨នេះ។           ក្នុងវិស័យគាំពារសង្គមរបស់រាជរដ្ឋាភិបាលបានបង្ហាញថា ភាពងាយរងគ្រោះ បណ្ដាលមកពីការអត់ឃ្លានធ្ងន់ធ្ងរក៏ត្រូវបានលុបបំបាត់ចោលទាំងស្រុង ព្រមទាំងអត្រាមរណភាពកុមារ និងមាតាបានថយចុះគួរឱ្យកត់សម្គាល់។ ​យោងតាមក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ បានគូសបញ្ជាក់ពីការចងក្រងក្របខ័ណ្ឌនៃរបៀបវារៈគោលនយោបាយ អភិវឌ្ឍន៍សង្គម-សេដ្ឋ កិច្ចកម្ពុជា ក្នុងទិដ្ឋភាពទូលំទូលាយ ដែលមានរយៈពេលអនុវត្តន៍ រហូតដល់ឆ្នាំ២០៣០ ដោយដើរស្របតាមគន្លងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាសកលឆ្នាំ២០៣០ និងជាចន្ទល់ សម្រាប់គាំទ្រដល់ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ផងដែរ។           ផ្អែកលើភាពចាំបាច់នៃ ឯកសារក្របខ័ណ្ឌអ...

កម្ពុជា-ចិន រៀបចំវេទិកាធុរកិច្ចឆ្នាំ ២០១៨

          ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយមជ្ឈមណ្ឌលជំរុញកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតអន្តរជាតិផ្លូវសូត្រ នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន បានរៀបចំវេទិកាធុរកិច្ចកម្ពុជា-ចិន ឆ្នាំ២០១៨។           ​យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា វេទិកាធុរកិច្ចកម្ពុជា-ចិន បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ត្រូវបានប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វ៊ីតែលភ្នំពេញភូគីត្រា ក្រោមប្រធានបទ កិច្ចសហប្រតិបត្តិការសមត្ថ ភាពផលិតអន្តរជាតិ ក្នុងគោលបំណងពង្រឹងការជំរុញកិច្ច សហប្រតិបត្តិការសមត្ថភាពផលិត កម្ពុជា-ចិន និងផ្តល់ឱកាសជូនក្រុមហ៊ុនវិនិយោគចិន ឈ្វេងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងផ្គូផ្គងធុរកិច្ច និងស្វែងរកដៃគូវិនិយោគជាមួយក្រុមហ៊ុន វិនិយោគកម្ពុជា។           វេទិកាធុរកិច្ចកម្ពុជា-ចិន ឆ្នាំ២០១៨នេះ គឺជាព្រឹត្តិការណ៍មួយរៀបចំឡើង ស្របពេលដែល ប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៦០ នៃការផ្សារភ...

មន្រ្តីជាន់ខ្ពស់ពន្ធដារ៖ ផ្នែកពន្ធដារ និងផ្នែកគយ ត្រូវបានរាជរដ្ឋាភិបាលឱ្យរកចំណូលចូល ថវិកាជាតិ មានកំណើនកើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់ពី២០ ទៅ២៥ភាគរយ

          មន្រ្តីជាន់ខ្ពស់ពន្ធដារកម្ពុជាបានជំរុញឱ្យប្រធានពន្ធដា ខេត្តសៀមរាប ដែលទើបតែតំាងថ្មី ពង្រឹងការងារប្រមូលពន្ធឱ្យកាន់តែមានប្រសិទ្ធភាព ខណៈកន្លងមកនេះ ផ្នែកពន្ធដារ និងផ្នែក គយ ត្រូវបានរាជរដ្ឋាភិបាលឱ្យរកចំណូលចូលថវិកាជាតិ ឱ្យមានកំណើនកើនឡើងជារៀង រាល់ឆ្នាំក្នុងរង្វង់ពី២០ ទៅ២៥ភាគរយ។           ថ្លែងនៅក្នុងពិធីប្រកាសលោក ចៅ ម៉ៅមុន្នី ជាប្រធានសាខាពន្ឋដារខេត្តសៀមរាបថ្មី ជំនួសលោក ខូយ ឈីន ដែលដល់អាយុចូលនិវត្តន៍ កាលពីរសៀលថ្ងៃទី២០ខែមេសាឆ្នំា២០១៨ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា ក្នុងវិស័យពន្ធដារ រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវគោលនយោ បាយសំខាន់ៗច្បាស់លាស់ចំនួន៤ គឺមិនបង្កើតពន្ធថ្មី មិនមានការតម្លើងពន្ធ តែត្រូវប្រមូល ចំណូលពន្ធឱ្យអស់ពីលទ្ធភាព និងសក្តានុពល ហើយការប្រមូលចំណូលពន្ធទាំងនោះ ត្រូវតែ មានសមធម៌ និងយុត្តិធម៌។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញឱ្យផ្នែក រកចំណូល ទាំងផ្នែក ពន្ធដារ និងផ្នែកគយ ត្រូវរកចំណូលចូលថវិកាជាតិ ឱ្យបានក្នុងកំណើ...

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ ចំណូលចរន្តថវិការដ្ឋបានកើនឡើងជាងពីរដង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ

          ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និ​ង​ហិរ​ញ្ញវត្ថុ មានប្រសាសន៍ថា បើគិតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ចំណូលថវិការរដ្ឋ​បានកើន​ឡើង​ជាងពីរដង ពីប្រមាណ ២.២៦៤លានដុល្លារអាម៉េរិក ដល់ប្រមាណ ៤.៥៦០លាន​ដុ​ល្លារ​អា​ម៉េរិក។           ​ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្ត​ក​ម្មវិ​ធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ព​​ស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុ​ជា នាព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែ​មេ​សា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រានោះ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ថ្លែង​​ថា​ ការកើនឡើងនៃទំហំចំណូលនេះ បានផ្ដល់លទ្ធភាពឱ្យរាជរដ្ឋាភិបាល​បង្កើនចំណាយ​យ៉ាង​ច្រើ​ន ទៅលើការលើកកម្ពស់គុណភាព និងការពង្រីកវិសាលភាពនៃសាធារណៈ ទាំងតាម​រយៈ​ចំណាយចរន្តថវិកាជាតិ និងតាមរយៈចំណាយវិនិយោគសាធា...

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមព្រឹត្តិការណ៍ “សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-COMMERCE WEEK) ” នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

          នៅព្រឹកថ្ងៃចន្ទ ០២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងព្រឹត្តិការណ៍   “ សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច ( E-Commerce Week) ” ដែលរៀបចំដោយសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ ( UNCTAD) ។           ជាកិច្ចចាប់ផ្ដើមនៅក្នុងថ្ងៃទីមួយនៃព្រឹត្តិការណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាស្ដីពី ការប្រែក្លាយពីការវិភាគលើការត្រៀមខ្លួន ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិចមកជាសកម្មភាព ( e-Trade Readiness Assessments in LDC: from Recommendations to Actions) ដែលរៀបចំដោយ UNCTAD ។ នៅក្នុងបទអន្តរាគមន៍របស់ ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា នៅឆ្នាំ២០១៦ កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសមួយ​ សម្រាប់ធ្វើការវិភាគការត្រៀមខ្លួន ស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិច ក្រោមការឧបត្ថមរបស់ UNCTAD ។ ឯកសារវិភាគនេះ​ មានសារៈសំខាន់ ដោយបានចង្អុលបង្ហាញភាពខ្វះខាត និងបង្កើតជាផែនទីបង្...