មន្រ្តីជាន់ខ្ពស់ពន្ធដារ៖ ផ្នែកពន្ធដារ និងផ្នែកគយ ត្រូវបានរាជរដ្ឋាភិបាលឱ្យរកចំណូលចូល ថវិកាជាតិ មានកំណើនកើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់ពី២០ ទៅ២៥ភាគរយ
មន្រ្តីជាន់ខ្ពស់ពន្ធដារកម្ពុជាបានជំរុញឱ្យប្រធានពន្ធដា
ខេត្តសៀមរាប ដែលទើបតែតំាងថ្មី ពង្រឹងការងារប្រមូលពន្ធឱ្យកាន់តែមានប្រសិទ្ធភាព ខណៈកន្លងមកនេះ
ផ្នែកពន្ធដារ និងផ្នែក គយ ត្រូវបានរាជរដ្ឋាភិបាលឱ្យរកចំណូលចូលថវិកាជាតិ ឱ្យមានកំណើនកើនឡើងជារៀង
រាល់ឆ្នាំក្នុងរង្វង់ពី២០ ទៅ២៥ភាគរយ។
ថ្លែងនៅក្នុងពិធីប្រកាសលោក ចៅ ម៉ៅមុន្នី
ជាប្រធានសាខាពន្ឋដារខេត្តសៀមរាបថ្មី ជំនួសលោក ខូយ ឈីន ដែលដល់អាយុចូលនិវត្តន៍ កាលពីរសៀលថ្ងៃទី២០ខែមេសាឆ្នំា២០១៨
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ
បានមានប្រសាសន៍ថា ក្នុងវិស័យពន្ធដារ រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវគោលនយោ បាយសំខាន់ៗច្បាស់លាស់ចំនួន៤
គឺមិនបង្កើតពន្ធថ្មី មិនមានការតម្លើងពន្ធ តែត្រូវប្រមូល ចំណូលពន្ធឱ្យអស់ពីលទ្ធភាព និងសក្តានុពល
ហើយការប្រមូលចំណូលពន្ធទាំងនោះ ត្រូវតែ មានសមធម៌ និងយុត្តិធម៌។ ឯកឧត្តមបានបញ្ជាក់ថា
រាជរដ្ឋាភិបាលបានដាក់ចេញឱ្យផ្នែក រកចំណូល ទាំងផ្នែក ពន្ធដារ និងផ្នែកគយ ត្រូវរកចំណូលចូលថវិកាជាតិ
ឱ្យបានក្នុងកំណើន កើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់ពី២០ ទៅ២៥ភាគរយ ដែលជាការកំណែទម្រង់ផ្នែកហិរញ្ញ
វត្ថុសាធារណៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដែល អគ្គនាយកពន្ធដារត្រូវបានអនុវត្តន៍។
ឯកឧត្តម បានបន្ដថា តាមរយៈនៃការកំណែទម្រង់នេះ
អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញ នូវយុទ្ធសាស្រ្ត កៀងគចំណូលរយៈពេលមធ្យម២០១៤-២០១៨ ហើយការដាក់ចេញនូវយុទ្ធ
សាស្រ្តនេះ ក៏ជាលើកទី១ផងដែរ ដែលអគ្គនាយកពន្ធដារត្រូវបានប្រើប្រាស់យុទ្ធសាស្រ្ត ដ៏ច្បាស់លាស់
និងមានប្រសិទ្ធភាព ក្រោមការចូលរួម ពីអាជ្ញាធរដែលដីគ្រប់លំដាប់ថ្នាក់ និង ស្ថាប័នដែលពាក់ព័ន្ធ
តាមរយៈនៃការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក លើកិច្ចការអង្កេត សហគ្រាសជាដើម ដែលពាក់ព័ន្ធទៅដល់ការជំរុញឱ្យអ្នកជាប់ពន្ធ
មានស្មារតី ចុះបញ្ជីពន្ធដារ បំពេញកាតព្វកិច្ចរបស់ខ្លួននោះ។ ជាមួយនឹងកិច្ចការប្រមូលចំណូលពន្ធនេះដែរ
មន្រ្តីពន្ធដារ មិនមែនជាអ្នក ត្រួតត្រាលើអ្នកជាប់ពន្ធនោះឡើយ តែមន្ត្រីពន្ធដារ គឺជាអ្នកបម្រើសេវាសា
ធារណៈដល់អ្នកជាប់ពន្ធប៉ុណ្ណោះ។
ឯកឧត្តម បន្ថែមទៀតថា អគ្គនាយកដ្ឋានពន្ធដារកំពុងរៀបចំយុទ្ធសាស្រ្តគៀគរ
ចំណូលរយៈពេលមធ្យម វគ្គ២(២០១៩-២០២៣)បន្តទៀត ហើយយុទ្ធសាស្រ្តនេះ មានមុខងារស្នូល គឺបន្តពង្រឹងការចុះបញ្ជីអ្នកជាប់ពន្ធ
ឱ្យបានល្អ បន្តជំរឿន និងអង្កេតផលរបរ ដើម្បីបញ្ចូលអ្នក ជាប់ពន្ធដែលមានផលរបរគ្រប់ចំនួន
និងមានលក្ខណៈ វិនិច្ឆ័យគ្រប់គ្រាន់ ឱ្យត្រឹមត្រូវតាម ចំណាត់ថ្នាក់ជា អ្នកជាប់ពន្ធតូច
អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ។
ឯកឧត្តម
ប្រតិភូក៏បានជំរុញឱ្យប្រធានពន្ធដាខេត្តសៀមរាប ដែលទើបតែតំាងថ្មី ត្រូវពង្រឹងការ ងារប្រមូល
ពន្ធឱ្យកាន់តែមានប្រសិទ្ធ និងធ្វើឱ្យមានអត្រាកើនឡើងជាបន្តបន្ទាប់ទៀត។
សូមបញ្ចាក់ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ
សាខាពន្ធដារខេត្តសៀមរាប បាន អនុវត្តន៍ការងារជំនាញ របស់ខ្លួន ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធគ្រប់ប្រភេទសម្រេច
បាន លទ្ធផលល្អប្រសើរ លើសផែនការ កំណត់ពី១០៧ភាគរយ ដល់ ១៣៩ភាគរយ។
ប្រភព៖ AKP
Comments
Post a Comment